មិនមែន​អាមេរិក រុស្ស៊ី ឬចិន! តែថៃជ្រើសរើស​យកវ៉ាក់សាំងកូវីដ​របស់​ប្រទេស​នេះទៅវិញ

  • 2020-11-25 06:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេសថៃ នឹងជ្រើសរើស​យកវ៉ាក់សាំងប្រឆាំង​កូវីដ១៩ ដែលផលិត​ដោយ​ក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ក្នុងនោះ​ប្រជាជន​ថៃនឹង​ទទួល​បាន​ការចាក់វ៉ាក់សាំងនេះ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២១។ នេះ​បើតាម​ការប្រកាស​របស់​វិទ្យាស្ថាន​វ៉ាក់សាំងជាតិថៃ (NVI) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០។

លោក​ Nakhon Premsri នាយក NVI បាន​ថ្លែងថា លោក​មានទំនុក​ចិត្តថាក្រុមហ៊ុន​ AstraZeneca នឹង​ទទួល​បាន​ការ​យល់ព្រមឆាប់ៗពី​រដ្ឋបាល​ឱសថ និងអាហាររបស់​អង់គ្លេស។

ការផលិតវ៉ាក់សាំងនេះ នឹង​ធ្វើឡើង​នៅក្នុងស្រុក ពោលគឺផលិតនៅរោងចក្ររបស់​ក្រុមហ៊ុន Siam Bioscience Group ក្នុងខេត្ត Pathum Thani ជិត​ក្រុងបាងកក។ ក្រុមហ៊ុនថៃ ត្រូវបាន​ជ្រើសរើស​ជាដៃគូរបស់​ក្រុមហ៊ុនអង់គ្លេស AstraZeneca សម្រាប់​ផលិត​វ៉ាក់សាំង​ចែកចាយ​ក្នុងតំបន់​អាស៊ាន​តែម្តង។

លោក​ Nakhon Premsri បន្ថែមថា បន្ទាប់ពី​ទទួលបាន​បច្ចេកវិទ្យារួចរាល់ពី​ភាគី​អង់គ្លេស នោះ​ក្រុមហ៊ុន Siam Bioscience Group នឹង​ស្នើសុំ​រដ្ឋបាល​ឱសថ និង​អាហារថៃ (FDA) ដើម្បី​ចាប់ផ្តើម​ដំណើរការ​ផលិត​ នៅក្នុងខែមីនា។

«ប្រសិន​បើវ៉ាក់សាំងនេះ ទទួលបាន​ការយល់ព្រមពី FDA ថៃ យើង​នឹង​ចាប់ផ្តើម​ផលិតកម្មរបស់យើង​សម្រាប់​សាធារណជន ត្រឹមពាក់កណ្តាលឆ្នាំក្រោយ។ យើងជឿជាក់​ថា វ៉ាក់សាំងផលិតដោយ AstraZeneca នឹង​ទទួលបានការយល់ព្រមភា្លមៗពី FDA អង់គ្លេស ខណៈវាមាន​ប្រសិទ្ធភាព ៧០% ពោលគឺ​ខ្ពស់​ជាង​តម្រូវការ ៥០% ដែលកំណត់​ដោយ WHO ទៅទៀត»៕

ប្រភព៖ Bangkokpost

អត្ថបទថ្មី
;