Yang Mi ស្អាត​ឥត​ខ្ចោះ​ទាំង​មិន​ត្រូវ​ការ Edit តែ​ជើង​ស្គម​សល់​តែ​ឆ្អឹង​​គួរ​ឲ្យ​បារម្ភ

  • 2020-11-26 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​ដឹង​ថា តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Yang Mi មាន​រាង​ស្គម​ស្ដើង​តាំង​ពី​ដើម​ក៏​ដោយ តែ​ដល់​ថ្នាក់​ជើង​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ដូច​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ព្រួយ​បារម្ភ​ជា​ខ្លាំង។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Mango បាន​រាយការណ៍ថា កាល​ពី​ថ្ងៃ​ទី ២៥​ ខែ​វិច្ឆិកា​កន្លង​ទៅនេះ តារា​សម្ដែង​លំដាប់ A ចិន Yang Mi បាន​ចូលរួម​ក្នុង​កម្មវិធី live លក់​ទំនិញ​សម្រាប់​ប្រេន​មួយ​ដែល​ខ្លួន​ជា​អ្នក​តំណាង​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ផ្សារទំនើប​មួយ។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ អ្នក​ម្ដាយ​កូនមួយ តែង​ខ្លួន​សាមញ្ញ​ តែ​នៅ​​លេច​ធ្លោ​ធ្វើ​ឲ្យ​គេ​មើល​មិន​ដាក់​​ភ្នែក។

នៅ​ក្នុង​កម្មវិធី​ដដែល​នេះ​ដែរ ស្រី​ស្អាត ៣៤​ឆ្នាំ ត្រូវ​បានទស្សនិកជន​ថត​រូប​ច្រើន​រាប់​មិន​អស់ ព្រោះ​សម្រស់​លេច​ធ្លោ​របស់​នាង​ធ្វើ​ឲ្យ​គេ​លង់​ខ្លាំង​តែ​ម្ដង ទោះ​បី​ជា​មិន​ទាន់​ឆ្លង​កាត់​ការ Edit អ្វី​ក៏​ដោយ។ យ៉ាងណាក្ដី បញ្ហា​រាង​ស្គម​ខ្លាំង​ពេក​របស់​រឿង និស្ស័យ​ស្នេហ៍​ទេវតា៣​ជាតិ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយបារម្ភ​ជា​ខ្លាំង។ ជាក់​ស្ដែង នៅ​ក្នុង​រូប​មួយ​ចំនួន​ ជើង​របស់ Yang Mi មាន​សភាព​ស្គម​ខ្លាំង ដោយ​នៅ​សល់​តែ​ស្បែក​គ្រប​ឆ្អឹង​តែ​ប៉ុណ្ណោះ។

Yang Mi ជា​តារា​ដែល​ល្បី​ខាង​ថែ​រក្សា​រាង ដោយ​ជា​រៀង​រាល់​ពេល អ្នក​ម្ដាយ​កូន​១ ញ៉ាំ​តែ​គាវ​៧​គ្រាប់ ហើយ​ហាត់​ប្រាណ​យ៉ាង​តិច ២​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ។ ទោះ​បី​ជា​ដឹង​ថារាង​ស្គម​ចូល​កាមេរ៉ា​ស្អាត​ក៏ដោយ តែ​សភាព​ស្គម​ខ្លាំង​ពេក​របស់ Yang Mi បាន​ធ្វើ​ឲ្យ​គេ​បារម្ភ​ជា​ខ្លាំង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;