ក្រៅពីភ្នំពេញ! ក្រសួងប្រកាសឱ្យ​អ្នកពាក់ព័ន្ធក្នុងខេត្ត៤នេះ ត្រូវធ្វើចត្តាឡីស័ក​ឱ្យ​បាន​ហ្មត់ចត់បំផុត

  • 2020-11-29 01:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកនេះ ក្រសួង​សុខាភិបាល បាន​ជូនដំណឹង​ដល់​អ្នកដែល​ប៉ះពាល់​ជាមួយអ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ ដែលជាអគ្គនាយកពន្ធនាគារ និងភរិយា ព្រមទាំងសមាជិកគ្រួសារ ចាំបាច់​ត្រូវ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅ​តាម​របស់ខ្លួន​ឱ្យបានត្រឹមត្រូវ និងនៅមណ្ឌល​ចត្តាឡីស័ក​នៅខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តបន្ទាយមានជ័យ (សម្រាប់អ្នកដែលប៉ះពាល់​នៅតាមខេត្ត) ឱ្យបាន​ហ្មត់ចត់ជាទីបំផុត។

ក្រសួង​ប្រាប់​កុំឱ្យ​ដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក​នេះឱ្យសោះ ដើម្បីទប់ស្កាត់​ការចម្លង​វីរុស​ដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ទៅម្នាក់ និង​កុំឱ្យមានការរាតត្បាត​ទ្រង់ទ្រាយធំ​នៅក្នុងសហគមន៍។

ក្រសួងក៏បានណែនាំឱ្យ​អាជ្ញាធរថ្នាក់ក្រោមជាតិ​ និងមន្ទីរសុខាភិបាលខេត្ត​ដែលពាក់ព័ន្ធ ត្រូវបន្តរុករក​ស្រាវជ្រាវ​រកអ្នកប៉ះពាល់ និងធ្វើការតាមដាន​ការងារ​ធ្វើចត្តាឡីស័ក ១៤ថ្ងៃនេះ ជាបន្តទៀត៕

ចុចអានអត្ថបទទាក់ទង៖ ក្រុមគ្រួសារ​របស់​អគ្គនាយកពន្ធនាគារ​ទាំងអស់៦នាក់ ត្រូវបានរកឃើញឆ្លងកូវីដ

អត្ថបទថ្មី
;