ពីឡុត​បើកឧទ្ធម្ភាគចក្រ​ឱ្យសម្តេច ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កូវីដ១៩

  • 2020-11-29 14:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹងថា ពីឡុត​ដែលបើកឧទ្ធម្ភាគចក្រ​ឱ្យសម្តេច គឺ​មានជាប់ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍កូវីដ១៩ ដែលកើត​ឡើង​ចំពោះគ្រួសារ​អគ្គនាយកពន្ធនាគារ។ នេះបើតាមសារសំឡេង​របស់​សម្តេច ហ៊ុន សែន ផ្ញើជូនជនរួមជាតិ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ។

សម្តេច​តេជោ បញ្ជាក់​ថា នៅពេល​សម្តេចវិលត្រឡប់ពីសៀមរាប មកភ្នំពេញ គឺនឹងធ្វើដំណើរ​តាមរថយន្ត ដើម្បីសុវត្ថិភាព​ពី​កូវីដ១៩ ដោយសម្តេច​បានបញ្ជាឱ្យពីឡុតប្រមាណ ១០នាក់ វិលមកភ្នំពេញវិញ ដើម្បីធ្វើតេស្តរកកូវីដ១៩ និង​ធ្វើចត្តាឡីស័ក៕

អត្ថបទថ្មី
;