ធ្លាប់មើល​តែ​មិន​ដឹង! នេះ៣មូលហេតុ​ធំៗ​ដែល​តួ Disney តែង​ពាក់​ស្រោម​ដៃ​ពណ៌ ស

  • 2020-12-01 06:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​តុក្កតា Mickey Mouse គឺ​ជា​​តួ​អង្គ​របស់ Disney ដំបូង​គេ​ដែល​​ពាក់​ស្រោម​ដៃ។ នៅ​ក្នុង​វគ្គ​​តុក្កតា Mickey Mouse ដំបូង​ឡើយ ដែល​គេ​ហៅ​ថា Plane Crazy នៅ​ក្នុង​​ឆ្នាំ​១៩២៨​នោះ ពុំ​មាន​ការ​បំពាក់​ស្រោម​ដៃ​ឲ្យ​តួ​អង្គ​តុក្កតា​ទេ ពោល​គឺ​ដៃ​នៅ​ទទេ​ស្អាត និង​មាន​ពណ៌​ខ្មៅ។ ការ​ពាក់​ស្រោម​ដៃ​ស​ចាប់​ផ្ដើម​មាន​នៅ​​ក្នុង​​ឆ្នាំ​១៩២៩ ក្នុង​វគ្គ The Opry House។

មាន​មូលហេតុ​ធំៗ​ចំនួន​៣ ដែល​ក្រុមហ៊ុន Walt Disney សម្រេច​ផ្ដល់​ស្រោម​ដៃ​ពណ៌​ស​បែប​នេះ​ទៅ​ឲ្យ​តួ​អង្គ​តុក្កតា​របស់​ខ្លួន៖

១. សន្សំ​ពេល​វេលា

ការ​គូរ​ដៃ​តុក្កតា​មួយៗ​គឺ​ចំណាយ​ពេល​វេលា និង​កម្លាំង​ពលកម្ម​ច្រើន។ ហេតុ​ដូច្នេះ​ហើយ​ទើប​ការ​គូរ​ស្រោម​ដៃ​ដែល​គ្មាន​ម្រាម​បាន​ជួយ​សន្សំ​សំចៃ​ពេល​វេលា​ជា​ច្រើន​ណាស់​សម្រាប់ Disney។

២. ការ​ពី​មុន​ទូរទស្សន៍​គឺ​សខ្មៅ

នៅ​សម័យ​មុន ទូរទស្សន៍​មាន​តែ​ពណ៌​សខ្មៅ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដៃ​របស់​តួ​អង្គ​តុក្កតា​ពិបាក​មើល​ឃើញ នៅ​រាល់​ពេល​ដាក់​ជិត​ដង​ខ្លួន។ ការ​បំពាក់​ស្រោម​ដៃ​ដែល​មាន​ពណ៌​ស បាន​ជួយ​ឲ្យ​អ្នក​ទស្សនា​មើល​ឃើញ​ច្បាស់​ពី​ដៃ​ និង​រាល់​កាយវិការ​របស់​​តួ​អង្គ​។

៣. ការ​វិវឌ្ឍ​តួ​​អង្គ​តុក្កតា​ឲ្យ​ដូច​មនុស្ស

លោក Walt Disney ធ្លាប់​បាន​និយាយ​ថា "យើង​មិន​ចង់​ឲ្យ Micky Mouse មាន​ដៃ​ដូច​កណ្ដុរ​ទេ ព្រោះ​តួ​អង្គ​នេះ​ត្រូវ​យើង​ចាត់​ទុក​ដូចជា​មនុស្ស​អ៊ីចឹង។ ដូច្នេះ​ហើយ​យើង​ក៏​ផ្ដល់​ជា​ស្រោម​ដៃ​ទៅ​ឲ្យ​គាត់"។

គំនិត​នៃ​ការ​បង្កើត​ស្រោម​ដៃ​​របស់ Disney បែប​នេះ បាន​ទទួល​ជោគ​ជ័យ​ខ្លាំង ហើយ​​ក្រុមហ៊ុន​ជា​គូ​ប្រជែង​មួយ​ចំនួន​ក៏​បាន​ចម្លង​គំរូ​តាម​ផង​ដែរ។ ជា​ឧទាហរណ៍​ដូចជា​តួ​អង្គ Woody Woodpecker និង Bugs Bunny របស់​ក្រុមហ៊ុន Universal Pictures និង Warner Brothers ក៏​​អនុវត្ត​ការ​ពាក់​ស្រោម​ដៃ​ពណ៌​ស​ដែរ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;