ប្រទេស​អាស៊ាន​មួយនេះ ផ្ទុះ​ការឆ្លង​កូវីដចូលក្នុងសហគមន៍​​សារជាថ្មី

  • 2020-12-01 01:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាលើកដំបូង​ក្នុងរយៈពេល ៣ខែមកនេះ វៀតណាម​បាន​ជួប​ករណីឆ្លងកូវីដ១៩​ចូលក្នុងសហគមន៍ នៅចុងខែវិច្ឆិកាកន្លងទៅនេះ។

ករណី​ឆ្លងគឺជាអ្នកជំងឺម្នាក់​ទី១៣៤៧ ជាបុរស​អាយុ ៣២ឆ្នាំនៅក្រុងហូជីមិញ។ គាត់​ជាមិត្តភក្តិ​របស់​បុគ្គលិកអាកាសចរណ៍​ម្នាក់ដែល​រកឃើញ​វិជ្ជមាន​កូវីដ១៩ កាលពីថ្ងៃទី២៩វិច្ឆិកា។ អាជ្ញាធរ​កំពុងស្វែងរកអ្នកពាក់ព័ន្ធ​នឹង​អ្នក​ជំងឺថ្មីនេះ ដែលបានប្រាស្រ័យទាក់ទងគ្នា​ ក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ​អ្នកជំងឺរូបនេះ បាន​ចូល​ខារ៉ាអូខេ និង​ហាង​កាហ្វេ កាលពីប៉ុន្មានថ្ងៃមុន។ អាជីវកម្មដែលពាក់ព័ន្ធទាំងនេះ ត្រូវបិទ ហើយ​ត្រូវបានបាញ់​ថ្នាំ​សម្លាប់មេរោគ​ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១ធ្នូនេះ វៀតណាមមាន​ករណីឆ្លងកូវីដ១៩សរុប ១៣៤៧នាក់ ក្នុងនោះ​ស្លាប់ ៣៥នាក់ និងជាសះស្បើយ ១១៧៩នាក់៕

អត្ថបទថ្មី
;