ប្អូន​ស្រីសាន់​ឆាយ​លេង​ឈុត​ធំ សិចស៊ី​ខ្លាំង ថើប​មាត់​ជាមួយ​តារា​ចម្រៀង​ស្រី Jolin Tsai

  • 2020-12-02 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រគុំ​តន្ត្រី​របស់​កំពូល​តារា​ចម្រៀង​ស្រី​តៃវ៉ាន់ Jolin Tsai ពិធីការិនី​ល្បី​ឈ្មោះ Xiao S ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន។

តារា​ចម្រៀង​លំដាប់ A តៃវ៉ាន់ Jolin Tsai បាន​ប្រារព្ធ​ការ​ប្រគុំ​តន្ត្រី​របស់​ខ្លួន​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​នាក់។ មិន​ខុស​ពី​ខនសឺត​មុន​ៗ​របស់​ខ្លួន​នោះ​ទេ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ ស្រី​ស្អាត ៤០​ឆ្នាំ ក៏​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ជា​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​ដែរ។

យ៉ាងណាក្ដី សម្រាប់​តារា​ដែល​លេចធ្លោ​ជាង​គេ​នៅ​ក្នុង​យប់​នោះ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ពិធីការិនីស្រីល្បី​ឈ្មោះ Xiao S នោះ​ឡើយ។ តាមនោះដែរ អ្នក​ម្ដាយ​កូន​៣​លេង​ឈុត​សិចស៊ី​ខ្លាំង ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ស្ទើ​តែ​មិន​ជឿ​នោះ​គឺ ប្អូន​ស្រី​របស់​តួឯក​រឿង F4 បាន​ថើប​មាត់​ជាមួយ​ម្ចាស់​ខនសឺត​ផ្ទាល់​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រស្ទើ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង។

មិន​ត្រឹម​តែ​ឈុត​ថើប​នេះ​នោះ​ទេដែល​កំពុង​ល្បី​ផ្ទុះ​លើ​បណ្ដាញ​សង្គម​ចិន សូម្បី​តែ​រាង​ស្គម​ស្ដើង​របស់​ស្រី​ស្អាត ៤២​ក៏​ទទួល​បាន​ការ​សរសើរ​មិន​តិច​ដែរ ដោយ​ទស្សនិកជន​ជា​ច្រើន​បានសរសើរ​នាង​ថា ទោះ​សម្រាល​កូន​ហើយ ៣​នាក់​ក៏​ដោយ តែ​នៅ​តែ​រក្សា​រាង​បាន​ស្អាត​ដដែរ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;