ដឹង​ច្បាស់មូលហេតុ​​នៃ​ការផ្ទុះ​កូវីដ​ចូលសហគមន៍​សារជាថ្មីនៅវៀតណាមហើយ!

  • 2020-12-02 01:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម បាន​ផ្ទុះ​ករណីឆ្លងកូវីដ១៩​ចូលសហគមន៍​សារជាថ្មី កាលពីចុងខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីស្ងប់ស្ងាត់ប្រមាណ ៣ខែមក។

ប្រភពនៃការផ្ទុះ​ជំងឺនេះ ត្រូវបាន​ក្រសួងសុខាភិបាល​វៀតណាម​បញ្ជាក់​កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២០ថា ករណី​នេះ​គឺដោយសារតែ​បុគ្គលិកក្រុមហ៊ុន​អាកាសចរណ៍វៀតណាម្នាក់ ដែល​បាន​ធ្វើតេស្ត​រកឃើញវិជ្ជមានកូវីដ១៩ បាន​បំពាន​គោលការណ៍​ធ្វើចត្តាឡីស័ក ពោលគឺ​បាន​លួចជួប​មិត្តភក្តិ និងក្រុមគ្រួសារ ក្នុងអំឡុង​ពេលនោះ ខណៈមានការធ្វេសប្រហែល​ក្នុងការយាមកាម។

ជាលទ្ធផល​គឺ​បានធ្វើឱ្យ​មិត្តភក្តិម្នាក់ជាគ្រូបង្រៀនអាយុ៣២ឆ្នាំ នៅក្រុងហូជីមិញ ឆ្លងកូវីដ១៩​បន្តពី​បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ខាងលើ។ បន្ទាប់មក មនុស្ស២នាក់ទៀត បានឆ្លងកូវីដ១៩ ពី​គ្រូបង្រៀននេះ កាលពីម្សិលមិញ។

ក្រសួង​បញ្ជាក់​ថា បុគ្គលិក​ខាងលើ​រកឃើញ​ផ្ទុកកូវីដ១៩ ក្នុងការ​ធ្វើតេស្តលើកទី៣ បន្ទាប់ពីការ​ធ្វើចត្តាឡីស័ក នៅ​ទីតាំងមួយ​របស់​ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក Tan Binh ក្រុងហូជីមិញ ពីថ្ងៃទី១៤ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ​២០២០។

គិត​ត្រឹមព្រឹកថ្ងៃទី២ធ្នូនេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុប ១៣៥១នាក់ ក្នុងនោះស្លាប់ ៣៥នាក់ និង​ជាសះស្បើយ ១១៩៥នាក់៕

អត្ថបទថ្មី
;