យាន​អវកាសចិន ចុះចត​លើផ្ទៃដីព្រះចន្ទហើយ ត្រៀម​ធ្វើរឿងនេះ​មុនមកផែនដីវិញ

  • 2020-12-02 03:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​អវកាសជាតិចិន បាន​ប្រកាសយប់មិញថា យានអវកាស Changé-5 បាន​ចុះចត​យ៉ាងជោគជ័យ​លើផ្ទៃដីភពព្រះចន្ទ។

ការចុះចត​នេះ គឺនៅ​ភាគខាងជើង Mons Rumker ក្នុង​តំបន់ Oceanus Procellarum។ Mons Rumker គឺ​ជាតំបន់ភ្នំភ្លើងមួយ​ដែលមាន​អាយុកាលប្រហែល ១,២ពាន់លានឆ្នាំ។

បេសកកម្មរបស់​យានអវកាស​នេះ គឺ​ប្រមូល​គំរូ​ដូចជាដី និងថ្ម នៃភពព្រះចន្ទ មកកាន់ផែនដី​ដើម្បីធ្វើការពិសោធន៍​ស្វែងយល់ពីប្រភព​កកើតភពព្រះចន្ទ ក៏ដូចជាប្រព័ន្ធព្រះអាទិត្យ។

បើបាន​សម្រេច​នោះ ចិន​នឹង​ក្លាយ​ប្រទេសទីបី បន្ទាប់ពីអាមេរិក និង​អតីតសហភាពសូវៀត ដែល​យកគំរូ​ពីព្រះចន្ទ មកផែនដី។ ក្នុងនោះគំរូចុងក្រោយគេដែលយកមក គឺតាំងពីឆ្នាំ​១៩៧៦ ដោយ​យាន Luna 24 របស់​សូវៀត៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;