កុំទុកចាំយូរ! មកដឹងពីអ្វីខ្លះដែលជាមូលហេតុនៃការ “ឈឺក្បាល” ?

  • 2020-12-02 07:06:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចឲ្យឈឺក្បាលរ៉ាំរ៉ៃដែលយើងជួបជា ញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា៖

  • ការឈឺក្បាលប្រកាំង
  • ការឈឺសរសៃមុខ និងក្បាល
  • ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ
  • ការធុញថប់ (Stress) និងការថប់បារម្ភ

ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួនបណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា៖

  • ជំងឺរលាកស្រោមខួរក្បាល
  • ការហូរឈាមក្នុងស្រោមខួរក្បាល
  • ការត្បៀត ឬបែកសរសៃឈាមខួរក្បាល (Stroke)
  • ដុំសាច់ក្នុងខួរក្បាល ឬខ្ទុះក្នុងខួរក្បាលជាដើម។

តើយើងត្រូវធ្វើដូចម្តេចប្រសិនបើឈឺក្បាល?

ការព្យាលបាលបញ្ហាឈឺក្បាលមានច្រើនមធ្យោបាយ និងខុសគ្នាទៅតាមមូលហេតុនៃអាការៈឈឺក្បាលនោះ។ មានតែការមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងពិនិត្យនៅមន្ទីរពេទ្យតែប៉ុណ្ណោះ ដែលអាចអោយយើងដឹងពី មូលហេតុច្បាស់លាស់ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ចំណាំ៖ សូមជៀសវាងការទៅផ្សំថ្នាំលេបនៅតាមឱសថស្ថាននានាដោយមិនបានឆ្លងកាត់ការពិគ្រោះជំងឺ ជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ឬការយឺតយ៉ាវដែលនាំអោយមានគ្រោះថ្នាក់ ដល់ជីវិតជាយថាហេតុ។ ក្រុមគ្រូពេទ្យគ្រប់ជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតត្រៀមខ្លួនជាស្រេច ជួបពិគ្រោះ ពិនិត្យ និងផ្តល់អនុសាសន៏លំអិត និងដោយស៊ីជម្រៅអំពីបញ្ហាសុខភាពរបស់លោកអ្នក។

សូមប្រុងប្រយ័ត្នចំពោះអាការៈឈឺក្បាល និងស្វែងរកការព្យាលបាលឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស ដែលអាចឲ្យយើងការពារអាយុជីវិតបានប្រាកដ ដូចពាក្យស្លោកប្រហែសបាត់ ប្រយត្ន័គង់៕

ប្រភព៖ Calmette Hospital

អត្ថបទថ្មី
;