Shu Qi ចង់លុបបំបាត់ប្រវត្តិថតរឿងអាសអាភាស តាមវិធី១នេះ តែមិនបានសម្រេច!
- 2020-12-03 00:06:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Shu Qi ចង់លុបបំបាត់ប្រវត្តិថតរឿងអាសអាភាស តាមវិធី១នេះ តែមិនបានសម្រេច!
ចន្លោះមិនឃើញ
ត្បិតអីជាតារាល្បីជួរមុខលំដាប់ជាតិ និងអន្តរជាតិក៏ដោយ តែ Shu Qi នៅមិនទាន់បំភ្លេចស្រមោលអន្ធកាលចំពោះប្រវត្តិធ្លាប់រឿងក្ដៅសាច់ពីមុនមកនោះទេ។ មុនរៀបការជាមួយលោក Stephen Fung កាលពីឆ្នាំ២០១៦កន្លងទៅ តារាកូនកាត់តៃវ៉ាន់-ហុងកុងរូបនេះធ្លាប់បង្ហាញពីបំណងមួយគឺចង់បំបាត់ចោលឲ្យអស់នូវរាល់ដានអតីតកាលចាស់ដូចជា រូបថតអាសអាភាស ក៏ដូចជារឿងក្ដៅសាច់ដែលនាងធ្លាប់ថតទាំងអស់។
Shu Qi ធ្លាប់បង្ហើបថា នាងហ៊ានចំណាយដល់១០លានដុល្លារហុងកុងឯណោះ (ស្មើនឹងជាង ១,៥លានដុល្លារ) ដើម្បីទិញសិទ្ធិគ្រប់គ្រងរូបភាព និងរឿង 18+ ចាស់ៗរបស់នាង។ ក្នុងគោលបំណងនេះ នាងមិនចង់ឲ្យមានការចែកចាយឬលក់រូបភាពនិងវីដេអូរឿងទាំងនោះទៀតឡើយ។ ប៉ុន្តែជាអកុសល បំណងប្រាថ្នារបស់ Shu Qi មិនអាចសម្រេចបានទេ ព្រោះរូបថត និងរឿងពីមុនៗរបស់នាងបានចែករំលែកតៗគ្នាជាយូរឆ្នាំមកហើយ។ មួយវិញទៀត មកទល់នឹងឥឡូវយើងមិនដឹងទេថា នរណាឲ្យប្រាកដជាអ្នកគ្រប់គ្រងសិទ្ធិកាន់កាប់រូបភាពនិងរឿងទាំងនោះដែរ។
គួររំលឹកថា មុនដើរក្នុងវិស័យខ្សែភាពយន្ត Shu Qi ដំបូងឡើយធ្លាប់ថតរូបភាពអាសអាភាសជាច្រើនឲ្យក្រុមហ៊ុនទស្សនាវដ្ដី។ លោក Wong Jing ដែលជាអ្នកដឹកនាំរឿង បន្ទាប់ពីបានឃើញភាពទាក់ទាញនៃសម្រស់រូបភាពអាសអាភាសរបស់ Shu Qi ក៏បានហៅនាងមកឲ្យសម្ដែងនៅក្នុងរឿងរបស់លោក ដែលមានចំណងជើងថា "Sex & Zen II"។ ចាប់តាំងពីនោះមក កេរ្តិ៍ឈ្មោះ Shu Qi បានផុសត្រដែតជាបន្តបន្ទាប់មកទល់នឹងសព្វថ្ងៃ៕