អ្នក​ជំនាញ​ប្រាប់​ពី​រយៈពេល​គួរ​សម្លឹង​មើល​សុដន់​មនុស្ស​ស្រី ដើម្បី​បាន​សុខភាព​ល្អ

  • 2020-12-03 06:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សម្លឹង​មើល​សុដន់​មនុស្ស​ស្រី​ ជា​ទង្វើ​មួយ​ដែល​ផ្ដល់​​ឲ្យ​បុរស​​នូវ​សុខភាព​ល្អ និង​ជួយ​ធ្វើ​ឲ្យ​អាយុ​វែង​ជាង​មុន។ នេះ​បើ​យោង​តាម​ការ​សិក្សា​មួយ​ពី​អ្នក​វិទ្យាសាស្ត្រ​អាល្លឺម៉ង់​គឺ​អ្នក​ស្រី​វេជ្ជបណ្ឌិត Karen Weatherby ដែល​បាន​ពិសោធ​ទៅ​លើ​បុរស​ចំនួន ៥០០​នាក់ ដោយ​ប្រើ​រយៈពេល​ស្រាវជ្រាវ​ ៥​ឆ្នាំ។

អ្នក​ស្រី​ Karen បាន​ណែ​នាំ​ឲ្យ​​បុរស​ពាក់​កណ្ដាល​នៃ​ចំនួន​​បុរស​ពិសោធ​សរុប សម្លឹង​មើល​សុដន់​មនុស្ស​ស្រី​ក្នុង​លក្ខណៈ​​​បែប​​អារម្មណ៍​ផ្លូវ​ភេទ។ ដោយ​ឡែក​មនុស្ស​នៅ​សល់​ ២៥០​នាក់​ទៀត​ត្រូវ​ហាម​ដាច់​ខាត​​មិន​ឲ្យ​សម្លឹង​មើល​សុដន់​មនុស្ស​ស្រី​ឡើយ។ ការ​រក​ឃើញ​បាន​បង្ហាញ​ថា បុរសៗ​ដែល​សម្លឹង​មើល​សុដន់​មនុស្ស​ស្រី​ មាន​សុខភាព​ល្អ​ជាង​​បុរស​ដែល​មិន​សម្លឹង ព្រោះ​ពួក​គេ​មាន​អត្រា​បញ្ហា​បេះដូង​ទាប​ ចង្វាក់​បេះដូង​ដើរ​ស្រួល​ និង​សម្ពាធ​​ឈាម​​ដំណើរ​ការ​ល្អ ដែល​ជា​ហេតុ​​​នាំ​ឲ្យ​​ពួក​គេ​មាន​អាយុ​វែង​ជាង​មុន។ ការ​សិក្សា​ដដែល បាន​បង្ហាញ​ទៀត​ថា បុរស​គួរ​តែ​សម្លឹង​​មើល​សុដន់​​មនុស្ស​ស្រី​ឲ្យ​បាន ១០​នាទី​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​​ដូច​ដែល​បាន​រៀបរាប់​មុន​នេះ។ "គ្រាន់​តែ​សម្លឹង​មើល​​ភាព​ទាក់ទាញ​នៃ​​សុដន់​មនុស្ស​ស្រី​១០​នាទី​​រាល់​ថ្ងៃ ស្មើ​នឹង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ដល់ ៣០​នាទី​ឯណោះ" នេះ​ជា​អ្វី​ដែល​បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​ស្រាវជ្រាវ​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត Karen៕

ប្រភព៖ Daily Post ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;