ត្រូវ​បាន​សរសើរ​មិន​ទាន់​បាន​ប៉ុន្មាន​ផង បែក​ធ្លាយ Angelababy ប្រើ​តួ​ជំនួស​ដល់ទៅ ៥​នាក់

  • 2020-12-03 04:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រលប់​មក​កញ្ចក់​ទូរទស្សន៍​វិញ ក្រោយ​២​ឆ្នាំ​គ្មាន​តួ​ឯក​សម្ដែង ព្រោះ​សមត្ថភាព​ខ្សោយ​ពេក តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Angelababy ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ យ៉ាងណាក្ដី ស្រី​ស្អាត​សៀងហៃ នៅ​តែ​ធ្វើ​ឲ្យ​គេ​អស់​សង្ឃឹម​ព្រោះ​ប្រើ​តួ​ជំនួស​ច្រើន​ពេក។

បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Angelababy ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ថត​រឿង​ភាគ​បុរាណ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា Chen Yuan ជាមួយ​តារា​សម្ដែង​ប្រុស Ma Tian Yu។

មុន​នោះ​ដែរ ស្រី​ស្អាត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ដោយ​សារ​ក្រោយ​ពេល​២​ឆ្នាំ មិន​មាន​រឿង​សម្ដែង ព្រោះ​សមត្ថភាព​នៅ​ខ្សោយ​ពេក។ នេះ​គឺ​ជា​តួឯក​ទី​១​ក្រោយ​ពីរ​​ឆ្នាំ នាង​គ្មាន​វណ្ណកម្ម​អ្វី​ថ្មី។ ប្រភព​ជា​ច្រើន​បាន​លាន់​មាត់​ថា ដើម្បី​ទទួល​បាន​តួ​ឯក​នេះ នាង​ត្រូវទម្លាក់​តម្លៃ​ខ្លួន​ដល់​ទៅ ៩០​% ពោល​គឺ​ទទួល​តែ​១០​%​តែ​ប៉ុណ្ណោះ។

យ៉ាងណាក្ដី ថ្មី​នេះ​បំផុត គេ​បាន​រក​ឃើញ​ថា អ្នក​ម្ដាយ​កូន​១​បាន​បន្ត​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រងាក​ចិត្ត ព្រោះ​នៅ​ក្នុង​រឿង​ថ្មី​នេះ ឈុត​ជា​ច្រើន​ដែលមិន​តម្រូវ​ឲ្យ​ថត​មុខ​ចំ​នោះ គឺ​ស្រី​ស្អាត​៣៣​ឆ្នាំ ប្រើ​តួ​ជំនួស​ទាំង​អស់ ដោយ​នាង​មាន​តួ​ជំនួស​ដល់​ទៅ ៥​នាក់។ នេះ​មិនមែន​ជា​លើក​ទី ១​ឡើយ​ដែល ស្រី​ស្អាត​មក​ពី​សៀងហៃ​ទទួល​រង​ការរិះគន់​ដោយ​ប្រើ​តួ​ជំនួស ព្រោះ​កាល​ពី​ឆ្នាំ ២០១៧ នាង​ក៏​ប្រើ​តួ​ជំនួស​ច្រើន​រាប់​មិន​អស់​ដែរ តែ​ពេល​នោះ​ គេ​យល់​ថា ដោយ​សារ​កំពុង​ពពោះ ទើប​មិន​សូវ​ប្រកាន់​ តែ​នៅ​ពេល​នេះ នាង​មាន​សុខភាព​ល្អ នៅ​តែ​ប្រើ​តួ​ជំនួស​ច្រើន​បែប​នេះ​ដដែរ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;