កូវីដ «២៨វិច្ឆិកា» ឆ្លង​សាហាវ​ជាងកូវីដ «៣វិច្ឆិកា»!

  • 2020-12-04 02:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា បាន​ជួប​នូវ​ព្រឹត្តិការណ៍​ឆ្លងកូវីដ១៩ ធំៗពីរ​នៅចុងខែឆ្នាំ​២០២០នេះ នោះគឺព្រឹត្តិការណ៍៣វិច្ឆិកា និង​ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

ព្រឹត្តិការណ៍ ៣វិច្ឆិកា​ត្រូវបាន​បញ្ចប់​ត្រឹម ២សប្តាហ៍ ដោយរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ប៉ុណ្ណោះ​ ប៉ុន្តែ​ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានធ្វើឱ្យចំនួនអ្នកឆ្លងកើនដល់ ២៣នាក់ហើយគិតត្រឹមថ្ងៃទី៤ធ្នូនេះ ទាំងមិនទាន់មិនដឹងថា តើវាអាចបញ្ចប់​ក្នុងពេល ១៥ថ្ងៃ​ ឬយ៉ាងណានោះទេ ខណៈ​រកឃើញ​ឆ្លងតៗគ្នា​ស្ទើររាល់ថ្ងៃ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល កាលពីម្សិលមិញ វីរុសកូវីដ១៩​នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គឺមិនពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍ ៣វិច្ឆិកានោះទេ។

វីរុសកូវីដ១៩​នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចជាក្រុម​វីរុស cald 198 ដែលអាចមក​ពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបាន​ចរាចរចូលមកកម្ពុជា​ក្នុងអំឡុងពីខែតុលា ឆ្នាំ​២០២០ មកទល់នឹង​មានការផ្ទុះករណីឆ្លង​នៅថ្ងៃទី២៨វិច្ឆិកា ២០២០៕

អត្ថបទថ្មី
;