ដឹងច្បាស់ហើយថ្ងៃដែលរុស្ស៊ី ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដឱ្យប្រជាជនខ្លួនជាទ្រង់ទ្រាយធំ
- 2020-12-04 03:42:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងច្បាស់ហើយថ្ងៃដែលរុស្ស៊ី ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដឱ្យប្រជាជនខ្លួនជាទ្រង់ទ្រាយធំ
ចន្លោះមិនឃើញ
រុស្ស៊ី នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ Sputnik V ឱ្យប្រជាជនខ្លួន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ខាងមុខ។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃទី៣ ខែធ្នូ។
លោកបានឱ្យដឹងថា វ៉ាក់សាំងជាង ២លានដូស គឺបានត្រៀមរួចជាស្រេចសម្រាប់ការចែកចាយ និងចាក់វ៉ាក់សាំង។
ការចាក់វ៉ាក់សាំងនេះ គឺផ្អែកលើការស្ម័គ្រចិត្ត និងមិនគិតថ្លៃសម្រាប់ប្រជាជនរុស្ស៊ី ក្នុងនោះ គ្រូបង្រៀន និងគ្រូពេទ្យ ទទួលបានអាទិភាព។
រដ្ឋមន្រ្តីសុខាភិបាលរុស្ស៊ី បានឱ្យដឹងថា មនុស្សជាង ១០ម៉ឺននាក់ហើយ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ Sputnik V នេះ៕
ប្រភព៖ intellinews