ថ្មីចែស! Honda ត្រៀមចេញម៉ូតូ PCX 160 ឆាប់ៗ

  • 2020-12-08 04:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Honda កំពុងតែត្រៀមចេញម៉ូតូ PCX ម៉ូដែលថ្មីមួយទៀត ហៅថា PCX 160។ ម៉ូតូនេះត្រូវរំពឹងថានឹងចេញនៅដើមឆ្នាំ២០២១ តែម្តង។

(រូបតំណាង)
បើនិយាយពីការឌីហ្សាញ Honda PCX 160 គឺស្រដៀងទៅនឹង PCX 125 ដែរ ប៉ុន្តែវាប្រើហ្វ្រាំងឌីសទាំងមុខ និងក្រោយ ខណៈម៉ូដែល PCX 125 ប្រើហ្វ្រាំងឌីសតែនៅខាងមុខប៉ុណ្ណោះ។ ម៉ូតូ PCX 160 នឹងប្រើម៉ាស៊ីន eSP កម្លាំង ១៥៧សេសេ ហើយមានបំពាក់មុខងារទប់លំនឹង HSTC ផងដែរ។

គួរឲ្យដឹងថា នៅពេលចេញលក់ PCX 160 នឹងត្រូវក្លាយជាគូប្រជែងរបស់ Yamama NMax 155 ដែលប្រើម៉ាស៊ីន ១៥៥សេសេ។

Yamama NMax 155

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda មិនទាន់បានបង្ហាញថ្ងៃប្រកាសចេញផ្លូវការ ក៏ដូចជាតម្លៃលក់របស់វានៅឡើយទេ ដូច្នេះមានតែរង់ចាំមើលតទៅទៀត៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;