ប្រើ​យូរ​តិច​អត់ដឹង! ហេតុ​អ្វី​គំនូស​ឆ្នូត​លើ​ឌុយកាសម្ដងមាន១ឆ្នូត ខ្លះ​២​ឆ្នូត ខ្លះ៣ឆ្នូត?

  • 2020-12-11 06:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គំនូស​ឆ្នូត​ដែល​អ្នក​សង្កេត​ឃើញ​នៅ​លើ​ឌុយ​កាស​សម្រាប់​ដោត​ស្ដាប់​នោះ មិន​មែន​​ជា​ការ​រចនា​​តាម​ការ​គិត​ឃើញ​ឡើយ ពោល​គឺ​​វា​មាន​មុខងារ​ពិសេស​ខុសៗ​ប្លែក​​ពី​គ្នា។

ផ្អែក​ទៅ​តាម​ប្រភេទ​កាស ស្នាម​ឆ្នូត​ទាំងនោះ​ជួន​កាល​មាន​ចំនួន ១ ខ្លះ​មាន ២ ឯ​ខ្លះ​ទៀត​មាន​រហូត​ដល់ទៅ ៣​ឯណោះ។ បើ​​តាម​ពិត​ទៅ ស្នាម​ឆ្នូត​​នេះ​​ធ្វើឡើង​ដើម្បី​បែងចែក​បណ្ដាញ​អគ្គិសនី​ដែល​បញ្ជូន​ព័ត៌មាន​ខុសៗ​គ្នា។ ឌុយ​កាស​ស៊េរី​ចាស់​ដែល​មាន​តែ​១​ឆ្នូត​អាច​ផ្ទេរ​សម្លេង​ជា​លក្ខណៈ Mono បាន​តែ​ប៉ុណ្ណោះ (សម្លេង​ដូច​គ្នា​ទាំង​សងខាង​នៅពេល​ស្ដាប់)។ ឯ​ស្នាម​២​ឆ្នូត​វិញ​​អាច​ផ្ទេរ​​សម្លេង​ខុស​គ្នា​ក្នុង​ពេល​តែ​មួយ​បាន ដែល​​សម្លេង​នោះ​ជា​ប្រភេទ​​ Stereo។ ផ្នែក​ខាង​ឆ្វេង​នៃ​កាស​នឹង​​ឮ​សូរ​សម្លេង​រាង​ខុស​គ្នា​បន្តិច បើ​ធៀប​នឹង​សម្លេង​កាស​​នៅ​ខាង​ស្ដាំ។ ចម្រៀង​នា​ពេល​បច្ចុប្បន្ន​គឺ​គេ​ប្រើ​ជា​សម្លេង​ Stereo នេះឯង។ ចំណែក​ឌុយ​ដែល​មាន​ឆ្នូត​៣ មាន​មុខងារ​បន្ថែម​មួយ​លើស​ពី​ការ​បញ្ចេញ​សម្លេង Stereo ដែល​នោះ​គឺ​ជា​​មីក្រូហ្វូន​ទុក​សម្រាប់​​ថត​សម្លេង៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;