ព្រឹត្តិការណ៍អវកាសរបស់ ចិន និងជប៉ុន នៅខែធ្នូនេះ ធ្វើឱ្យ​ពិភពលោកភ្ញាក់ផ្អើល​ខ្លាំងមែនទែន!

  • 2020-12-17 08:02:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងខែធ្នូ ឆ្នាំ​២០២០នេះ ប្រទេសចិន និង​ជប៉ុន បាន​សម្រេច​នូវព្រឹត្តិការណ៍អវកាស​រៀងៗខ្លួន ដែល​ធ្វើឱ្យ​ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពោលគឺការនាំយកសំណាក​ពីទីអវកាស មកផែនដី​ដោយជោគជ័យ ដើម្បីធ្វើការ​សិក្សាលម្អិត។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២០ យាន Chang’e-5 របស់ចិន បាន​នាំយក​សំណាក​ដី​ភព​ព្រះចន្ទ​ប្រហែល ២គីឡូក្រាម ក្នុងបេសកកម្ម២៣ថ្ងៃ មកកាន់ផែនដីវិញ​ដោយជោគជ័យ ពោលគឺ​វាបាន​ចុះចត​នៅតំបន់ Inner Mongolia ភាគខាងជើងប្រទេសចិន។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យចិន ក្លាយជាប្រទេសទី៣ ដែល​នាំ​យកគំរូ​ពីព្រះចន្ទ មកផែនដី បន្ទាប់ពីអាមេរិក និង​អតីតសហភាពសូវៀត។

ចំណែក​ប្រទេសជប៉ុនវិញ គឺ​បាន​សម្រេចនូវបេសកកម្ម Hayabusa-2 ដែលបាននាំយកសំណាក​​ឧស្ម័ន​អវកាស​លើកដំបូង និង​សំណាក​ថ្ម-បំណែក​អាមច៌ផ្កាយ Ryugu ត្រឡប់មកផែនដីវិញ​ដោយជោគជ័យ។ យានអវកាសនេះ បានតាមប្រមាញ់​អាចម៌ផ្កាយ Ryugu រយៈពេល ១៦ខែ ចន្លោះពីឆ្នាំ២០១៨​ដល់ ២០១៩។ យាន Hayabusa-2 បាន​បញ្ជូន​មកផែនដីវិញ នូវហឹបមួយដែល​ផ្ទុក​សំណាក​ទាំងនេះ ដោយ​បាន​ចុះចត​នៅ​ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២០៕

ប្រភព៖ Global Times

អត្ថបទថ្មី
;