ចិនប្រើកងទ័ពសេះ ទៅ​ការពារ​របស់​ដែលមកពី​ភពព្រះចន្ទ

  • 2020-12-18 04:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បានបញ្ជូនកងទ័ពសេះ ទៅល្បាត​នៅកន្លែងដែល​យានដឹកសំណាក​ភព​ព្រះចន្ទចុះចត នៅក្នុងតំបន់ស្វយ័ត Inner Mongolia ភាគខាងជើងប្រទេសចិន។

បេសកកម្មរបស់​កងទ័ពសេះនេះ គឺ​ដើម្បី​ជួយគាំទ្រ​ដល់ក្រុម​ដែល​ទៅ​យកសំណាកភពព្រះចន្ទនោះ ដោយធានាថា អ្វីៗទាំងអស់នៅជុំវិញទីនោះ គឺរៀបរយល្អ មុនពេល​យានចុះចត។

សូមបញ្ជាក់​ថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០២០ យាន Chang’e-5 របស់ចិន បាន​នាំយក​សំណាក​ដី​ភព​ព្រះចន្ទ​ប្រហែល ២គីឡូក្រាម ក្នុងបេសកកម្ម២៣ថ្ងៃ មកកាន់ផែនដីវិញ​ដោយជោគជ័យ ពោលគឺ​វាបាន​ចុះចត​នៅតំបន់ Inner Mongolia។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យចិន ក្លាយជាប្រទេសទី៣ ដែល​នាំ​យកគំរូ​ពីព្រះចន្ទ មកផែនដី បន្ទាប់ពីអាមេរិក និង​អតីតសហភាពសូវៀត៕

ប្រភព៖ Chinadaily

អត្ថបទថ្មី
;