នេះ​រឿង​រ៉ាវ​លះ​បង់​ដ៏​ធំធេង​របស់​ម្ចាស់​ពាន​ ​FIFA Best Fan Award ឆ្នាំ ២០២០ ​

  • 2020-12-18 04:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ជា​មនុស្ស​ម្នាក់​គ្មាន​ប្រាក់​ច្រើន​ជាប់​ខ្លួន​ ​ដើម្បី​ទិញ​សំបុត្រ​រថយន្ត​ក្រុង​ ​សុខចិត្ត​ដើរ​ទៅ​កីឡដ្ឋាន​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត​ក្នុង​ចម្ងាយ​ដី​ប្រមាណ​ជា ៦០ គីឡូម៉ែត្រ​មិន​ដែល​ដាច់​ទេឲ្យ​តែ​មាន​​ប្រកួត​ក្នុង​ដី​ តាំង​ពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ​។ បុរស​វ័យ​ជាង ៥០ឆ្នាំ​រូប​នេះ​គ្មាន​សូម្បី​តែ​ស្មាតហ្វូន​ផង ទើប​តែ​ប៉ុន្មាន​ថ្ងៃ​មុន​មាន​អ្នក​សប្បុរស​ទិញ​ឲ្យ​មួយ​គ្រឿង​ទុក​សម្រាប់​ប្រើប្រាស់។

​ម្ចាស់​ពាន​អ្នក​គាំទ្រ​ដ៏​ងប់​ដល់​រូប​នេះ​បាននិយាយ​ថា "​​អ្នក​ម្ដាយ​របស់​ខ្ញុំ​និង​បាល់​ទាត់ ​​គឺ​ជា​មាន​សារសំខាន់​ជាង​អ្វី​គ្រប់​យ៉ាង​ទាំង​អស់។” ​

​លោក​ Marivaldo Francisco da Silva ​​ជន​ជាតិ​ប្រេស៊ីល​ ដែល​ជា​ម្ចាស់ពាន​ខាង​លើ​នេះ​ គាំ​ទ្រ​ក្លឹប Sport Club do Recife ​​​​​​​នៅ​ឈ​រលេខ១៥​ នៅ​លីគ​កំពូល​ប្រេស៊ីល​រដូវកាល​នេះ។

​លោក បាន​ក្លាយ​ជា​ម្ចាស់​ពាន​ ​Best Fan Award ឆ្នាំ ២០២០ ​របស់​ FIFA ដោយ​ក្ដី​ត្រេកអរ​រំភើប​ដល់​ថ្នាក់​គាំង​និយាយ​មិន​ចេញ​ពេល​ ​ពិធីករ​ប្រកាស​ឈ្មោះ​ ៕ ប្រភព៖ FIFA

លោក Marivaldo Francisco da Silva
លោក Marivaldo Francisco da Silva

ទស្សនា​វីដេអូ​ខាងក្រោម៖

អត្ថបទថ្មី
;