សៀមរាប​ ទទួលបាន​ភ្ញៀវតិចជាងខេត្ត៣នេះ ក្រោយថ្ងៃឆ្លងឆ្នាំសកល

  • 2021-01-04 02:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ស្ថិតិភ្ញៀវទេសចរចេញផ្សាយ​ដោយ​ក្រសួងទេសចរណ៍​ឱ្យដឹងថា ភ្ញៀវដើរកម្សាន្ត​នៅទូទាំងប្រទេស​ក្រោយថ្ងៃឆ្លងឆ្នាំសកល គឺនៅថ្ងៃទី២ ខែមករា ឆ្នាំ​២០២១ មានចំនួន ១៧៥ ៣៨៦នាក់។

ខេត្តទាំង៣​ដែល​ទទួលបាន​ភ្ញៀវច្រើនជាងគេ គឺ​ទី១. ខេត្តព្រះសីហនុ ចំនួន ២៤ ៩៩១នាក់, ទី២. ខេត្ត​កំពត ចំនួន ២៩ ២២៨ និងទី៣. ខេត្តកែប ចំនួន ១៥ ០១៨នាក់។ ចំណែក​ខេត្តសៀមរាប​គឺ​ស្ថិតនៅលេខ៤ ចំនួនភ្ញៀវ ១៤ ១៨០នាក់។

សូមមើលស្ថិតិខាងក្រោម៖

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបចំនួន ៦៩៩ ៧២៤ នាក់ និងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២១ ៦៧៦ នាក់។ សរុបរយៈពេល៣ថ្ងៃនេះ (៣១ ធ្នូ ២០២០ ដល់ ០២ មករា ២០២០) មានចំនួន ១,០៩៦,៧៨៦ នាក់៕

អត្ថបទថ្មី
;