រាជធានី-ខេត្ត ១០ ដែលទទួលភ្ញៀវបានច្រើនជាងគេពេលឆ្លងឆ្នាំ ៤ថ្ងៃ

  • 2021-01-05 02:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១ ២៧៩ ១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១ ២៦៨ ០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១ ១០៣ នាក់។

សម្រាប់ថ្ងៃអាទិត្យ ទី៣ ខែមករា មានចំនួនប្រមាណ ១៣០ ០០៧ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២៦ ១៦៨ នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៣ ៨៣៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

  • រាជធានីភ្នំពេញ៖ ៥១៦ ០៩៥ នាក់
  • ខេត្តកំពត៖ ១៥២ ១១៩ នាក់
  • ខេត្តព្រះសីហនុ៖ ១៣៦ ៣១៤ នាក់
  • ខេត្តកែប៖ ៨៧ ៧៣៧ នាក់
  • ខេត្តសៀមរាប៖ ៧៧ ៦១៨ នាក់
  • ខេត្តកំពង់ស្ពឺ៖ ៤៦ ០៣០ នាក់
  • ខេត្តបាត់ដំបង៖ ៤២ ៨៥០ នាក់
  • ខេត្តកោះកុង៖ ៣១ ៨៧៩ នាក់
  • ខេត្តកំពង់ចាម៖ ២៧ ១៨៧ នាក់
  • ខេត្តកណ្តាល៖ ២៦ ៩៤០ នាក់។

ដោយសារព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ចលនាទេសចរណ៍ផ្ទៃក្នុងនាឱកាសឆ្លងឆ្នាំសកលនេះ មានភាពផុលផុសច្រើននៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បើទោះបីមិនមានការរៀបចំពិធីទទួលឆ្នាំថ្មី ការប្រគុំតន្រ្តី និងការជួបជុំជាទ្រង់ទ្រាយធំក៏ដោយ៕

អត្ថបទថ្មី
;