រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ស្រុកកើតសង្គ្រាមចូលព្រៃដើម្បីតស៊ូ សម័យនេះ ចូលព្រៃដើម្បីទស្សនាកម្សាន្តសម្បត្តិធម្មជាតិ

  • 2021-01-05 02:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា «នៅពេលស្រុកកើតសង្គ្រាម គេចូលព្រៃដើម្បីធ្វើការតស៊ូ តែនៅសម័យតេជោសន្តិភាព ពលរដ្ឋចូលព្រៃដើម្បីទស្សនាកម្សាន្តសម្បត្តិធម្មជាតិ ព្រៃឈើសត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត និងគយគន់ទេសភាពដ៏ល្អស្អាតនៃព្រៃព្រឹក្សានៅក្នុងតំបន់ការពារធម្មជាតិនានា ហើយក្នុងរយៈពេលចុងក្រោយ នេះ ប្រជាពលរដ្ឋបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិ ហើយបានបង្កើតការងារនិងផ្តល់ចំណូលដល់ប្រជាសហគមន៍»។ កាលលើកឡើងដូចនេះ ធ្វើឡើងក្នុងជំនួបនេះធ្វើឡើងកាលពីថ្ងៃទី ៤ មករា ២០២១ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ «មហា​គ្រួសារ Off road កម្ពុជា» លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏​បាន​មានប្រសាសន៍​ទៅកាន់​ក្រុមកីឡាករទេសចរណ៍ថា ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាននិងក្រុមកីឡាករទេសចរណ៍ Off-road កម្ពុជា និងស្វែងរកគន្លឹះនិងវីធីសាស្ត្រថ្មីៗ ដើម្បីផ្សព្វផ្សាយពីតំបន់មួយចំនួននៅក្នុងតំបន់ការពារធម្មជាតិដែល មានសក្តានុពលទេសចរណ៍ក្នុងទិសដៅបង្ហាញទីតាំងទេសចរណ៍ធម្មជាតិថ្មីៗដល់សាធារណជន។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រុមកីឡាករ Off-road កម្ពុជាដែលបានចូលរួមផ្សព្វផ្សាយពីទីតាំងសក្តានុពលទេសចរណ៍នានា និងបានបើកទូលាយក្នុងការបន្តកិច្ចសហការ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិដែលកម្ពុជាមាន។ តំណាងមហាគ្រួសារ Off Road កម្ពុជាបានថ្លែងអំណរគុណដល់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងបានសន្យាបន្តសហការកាន់ល្អជាមួយក្រសួងបរិស្ថានដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិបន្ថែមទៀត៕

សកម្មភាពរបស់ក្រុមឡាន OFF ROAD មហាគ្រួសារខ្មែរដែលបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍កន្លងមក៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;