ខេត្ត ៤ ដែលគ្មានភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តសោះនៅថ្ងៃឆ្លងឆ្នាំសកល

  • 2021-01-05 03:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ក្នុង​នោះ​មាន​ខេត្ត​ចំនួន ៤​ដែល​គ្មាន​ភ្ញៀវ​ទេសចរណ៍​​អន្តរជាតិ​ទៅ​លេង​កម្សាន្ត រួម​មាន ខេត្តឧត្តរមានជ័យ, ខេត្តប៉ៃលិន, ខេត្តស្វាយរៀង និងខេត្ត​ត្បូងឃ្មុំ។​

សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ ដែល​មាន​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​ច្រើន​ជាង​គេ​មាន រាជធានីភ្នំពេញ៖ ៥១៦ ០៩៥ នាក់, ខេត្តកំពត៖ ១៥២ ១១៩ នាក់, ខេត្តព្រះសីហនុ៖ ១៣៦ ៣១៤ នាក់, ខេត្តកែប៖ ៨៧ ៧៣៧ នាក់, ខេត្តសៀមរាប៖ ៧៧ ៦១៨ នាក់។

គូស​បញ្ជាក់​ថាភ្ញៀវទេសចរដើរកម្សាន្តនាក្រោយឱកាសថ្ងៃឆ្លងឆ្នាំសកលសម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មានចំនួន ១ ២៧៩ ១២៨ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១ ២៦៨ ០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១ ១០៣ នាក់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;