ថៅកែ​ក្រុមហ៊ុន​ជួល​ម៉ោង​តុក្កតា​សិច បង្ហោះ​វីដេអូ១នេះ ដើម្បី​ឆ្លើយ​តប​ចម្ងល់​មហាជន!

  • 2021-01-08 05:58:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Natrl Dolls គឺ​​ជា​ក្រុមហ៊ុន​ជួល​ម៉ោង​តុក្កតា​សិច​ដ៏​ល្បី​ និង​ទទួល​​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​មួយ​នៅ​ក្នុង​ប្រទេស​កាណាដា។ ក្រុមហ៊ុន​នេះ​មាន​តុក្កតា​សម្រាប់​ជួល​ចំនួន ១៣​គ្រឿង​ ដោយ​១២​គឺ​តុក្កតា​ស្រី និង​១​គឺ​ជា​តុក្កតា​ប្រុស។

តុក្កតា​សិច​១​គ្រឿង​មាន​តម្លៃ​ប្រមាណ​ជាង ៦០០០​ដុល្លារ​នៅ​កាណាដា។ យ៉ាង​ណា​មិញ បើ​គិត​ជា​តម្លៃ​ជួល​​​វិញ​គឺ​ត្រឹម ១៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​​២​ម៉ោង ហើយ​បើ​គិត​​ជា​១​យប់​ពេញ​​គឺ​ជិត ២៣០​ដុល្លារ។ ព្រោះ​​តែ​ភាព​សន្សំ​សំចៃ​ ក្រុមហ៊ុន Natrl Dolls ទទួល​បាន​អតិថិជន​ច្រើន ហើយ​​គ្រោង​នឹង​បើក​សាខា​បន្ថែម​​ទៀត​នៅ​លើ​ទឹក​ដី​កាណាដា និង​សហរដ្ឋ​អាមេរិក​ថែម​ទៀត​ផង។

ខណៈ​ដែល​របរ​ថ្មី​នេះ​កំពុង​មាន​សន្ទុះ​​ល្បី គ្រប់​គ្នា​ចាប់​ផ្ដើម​​លើក​ឡើង​ជា​ចម្ងល់​មួយ​ដូច​ៗ​គ្នា​ពាក់ព័ន្ធ​នឹង​ការ​លាង​សម្អាត​តុក្កតា​ ក្រោយ​ពី​ភ្ញៀវ​ម្នាក់ៗ​​ប្រើប្រាស់​រួច។ លោក Justin ដែល​ជា​ប្រធាន​ក្រុមហ៊ុន Natrl Dolls បាន​ឆ្លើយ​តប​នឹង​សំនួរ​នេះ ដោយ​​​ធ្វើ​ជា​ការ​បង្ហោះ​ជា​វីដេអូ​​ស្ដែង​​ប្រាប់​ពី​វិធី​លាង​សម្អាត​ឲ្យ​ច្បាស់​ក្រឡែត​តែ​ម្ដង។

លោក Justin បាន​រៀប​រាប់​បន្ថែម​ថា ការ​លាង​សម្អាត​ចែក​ចេញ​ជា ៣​ផ្នែក ហើយ​ផ្នែក​នីមួយៗ​ត្រូវ​ដក​ចេញ​ពី​គ្នា​​ជា​មុន​សិន​ទើប​សម្អាត​តាម​ក្រោយ។ ការ​លាង​សម្អាត​តុក្កតា​១​ចំណាយ​ពេល​ចន្លោះ​ពី ៤៥​នាទី​ ទៅ ១​ម៉ោង ដោយ​​ប្រើ​សាប៊ូ​​កម្ចាត់​បាក់តេរី និង​សាប៊ូ​ថ្នាំ​ពេទ្យ បូក​រួម​ទាំង​ការ​បាញ់​កាំរស្មី​​​បំបាត់​មេរោគ​ផង​ដែរ។ អាយុកាល​នៃ​តុក្កតា​សិច​​​​១​គ្រឿង​អាច​ប្រើប្រាស់​បាន​ពី ៤​ខែ ទៅ ៦​ខែ។

ជា​ចុង​ក្រោយ លោក Justin បាន​​និយាយ​ថា មនុស្សម្នា​​មិន​គួរ​ណា​ខ្មាសអៀន​ពេល​ទៅ​រក​សេវាកម្ម​តុក្កតា​សិច​ឡើយ ដោយសារ​ការ​ប្រើប្រាស់​តុក្កតា​បែប​នេះ​នឹង​ជួយ​កាត់​បន្ថយ​អត្រា​នៃ​ការ​ចាប់​រំលោភ ការ​ជួញ​ដូរ​មនុស្ស និង​ការ​ចម្លង​ជំងឺ ជា​ដើម៕

ប្រភព៖ metro.co.uk ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;