​គ្រាន់តែឃើញវីដេអូ ចង់​ឡើងស្ពាន​ឋានសួគ៌នេះភ្លាម!

  • 2021-01-08 07:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពាន​មួយដែលមានឈ្មោះថា «Ruyi Bridge» ក្នុងក្រុង Taizhou ប្រទេសចិន កំពុង​ទទួលបាន​ការចាប់អារម្មណ៍ខ្លាំងក្នុងបណ្តាញសង្គមចិន។ ស្ពានឆ្លងកាត់​ជ្រលងភ្នំនេះ មានប្រវែង១០០ម៉ែត្រ និង​មាន​កម្ពស់ជាង ១៤០ម៉ែត្រ។

ស្ពាននេះ ត្រូវបានសង់ឡើងដូចជារាងបន្តោងគុជ Jade Ruyi ដែល​គេមានជំនឿថា តំណាង​ឱ្យ​អំណាច និង​ជោគ​វាសនា​ល្អ​ក្នុងប្រទេសចិន។

ស្ពាន​កប់ពពកនេះ បានទាក់ទាញ​ទេសចរ​រាប់ម៉ឺននាក់មកហើយ បន្ទាប់ពីបើកដំណើរការ​នៅចុងខែកញ្ញា ឆ្នាំ​២០២០៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ CGTN

អត្ថបទថ្មី
;