យន្តហោះ​ឥណ្ឌូណេស៊ីដែល​បាត់ខ្លួននោះ ឥឡូវដឹងការពិតហើយ!

  • 2021-01-09 13:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុនអាកាសចរណ៍​ឥណ្ឌូណេស៊ី Sriwijaya Air ដែល​បានបាត់​ការ​ទាក់ទងនៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ​២០២១​នោះ ត្រូវបាន​អាជ្ញាធរបញ្ជាក់​ថា គឺ​បាន​ធ្លាក់ចូលក្នុងសមុទ្រ Java។

រូបតំណាង
សូមជម្រាប​ថា យន្តហោះ​ដែល​ដឹកមនុស្សប្រមាណជាង៦០នាក់​នេះ បានបាត់​ការ​ទាក់ទង​ក្រោយ​ហោះចេញ​ពី​ក្រុងហ្សាកាតា ឆ្ពោះទៅកាន់ក្រុង Pontianak ដែល​ស្ថិតនៅលើកោះប៊័រណេអូ។ នេះបើតាម​ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី។

បើតាម​ Flightradar24 ឱ្យដឹងថា ៤នាទី​ក្រោយ​យន្តហោះ​នេះហោះចេញ​ គឺ​មានភ្លៀងធ្លាក់យ៉ាងខ្លាំង ធ្វើឱ្យវាបាត់​រយៈកម្ពស់ ១ម៉ឺនហ្វីត ក្នុងរយៈពេលមិនដល់៦០វិនាទីឡើយ។

ភ្នាក់ងារ​សង្គ្រោះនិង​ស្រាវជាតិ​ជាតិ​ឥណ្ឌូណេស៊ី អះអាងថា ខ្លួនបានរកឃើញ​បំណែក​យន្តហោះ​នៅ​ក្នុងទឹកសមុទ្រ​ដែល​ស្ថិតនៅ​ប៉ែក​ពាយព្យ​ក្រុងហ្សាកាតា ពោលគឺ​ជឿជាក់ថា ​វាអាច​បំណែកយន្តហោះ​ របស់​ក្រុមហ៊ុន Sriwijaya Air ដែល​បាត់​ខ្លួននោះតែម្តង។ យ៉ាងណាមិញ ភ្នាក់ងារ​នេះ កំពុង​បន្តរុករកបន្ថែមទៀតហើយ៕

ប្រភព៖ nytimes

អត្ថបទថ្មី
;