ធ្លាក់យន្តហោះ​ឥណ្ឌូណេស៊ី! រកឃើញ​​សាកសពអ្នកដំណើរ និង​សញ្ញាប្រអប់ខ្មៅ

  • 2021-01-10 05:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ភ្នាក់ងារស្រាវជ្រាវ និងសង្គ្រោះ​ឥណ្ឌូណេស៊ី លោក Bagus Puruhito បាន​ឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១នេះថា ក្រុមរបស់លោក​បាន​រកឃើញ​បំណែកសាកសព និងកំណត់​ឃើញ​សញ្ញាចំនួនពីរ ក្នុងនោះ​អាចជាប្រអប់ខ្មៅរបស់​យន្តហោះ​ដែល​បាន​ធ្លាក់ចូល​សមុទ្រ​កាលពីម្សិលមិញ។

គួរដឹងថា យន្តហោះដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី Sriwijaya ដែលដឹកមនុស្ស៦២នាក់ បានធ្លាក់​ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ​២០២១ ​បន្ទាប់ពី​ហោះចេញ​ពីក្រុងហ្សាកាតា ឆ្ពោះទៅកាន់​ក្រុងPontianak ដែល​ស្ថិតនៅលើកោះប៊័រណេអូ។ យន្តហោះនេះ​អាចនឹង​ធ្លាក់​ក្នុងសមុទ្រ​នៅចន្លោះកោះ Laki និង Lancang ក្នុងតំបន់មួយដែល​គេស្គាល់ថា កោះរាប់ពាន់ (Thousand Islands) ស្ថិតនៅប៉ែកពាយព្យ​នៃក្រុងហ្សាកាតា។

ក្រុមសង្គ្រោះនេះ ក៏បាន​រកឃើញ​កាបូបពីរ​ដែល​ស្រង់​ចេញពីសមុទ្រនេះផងដែរ។ កាបូបទីមួយ​មានផ្ទុកនូវទ្រព្យសម្បត្តិ និងខោអាវ​របស់​អ្នកដំណើរ និង​កាបូប​មួយទៀត​មានផ្ទុកសាកសពមនុស្ស។ តែយ៉ាងណា គេកំពុង​ពិនិត្យបន្ថែមទៀត​ចំពោះ​កាបូបនេះ។

ក្រៅពីនេះ ក្រុមសង្គ្រោះ​ក៏បាន​រកឃើញ​នូវបំណែកផ្សេងៗទៀតផងដែរ ដែល​សុទ្ធតែ​អាចជារបស់​យន្តហោះ​ខាងលើនេះ៕

ប្រភព៖ BBC

អត្ថបទថ្មី
;