ដឹងអត់! បំណែកយន្តហោះ​ឥណ្ឌូណេស៊ី ត្រូវបាន​ស្រង់ចេញពី​ក្រោមជម្រៅទឹកសមុទ្រ​ប៉ុន្មានម៉ែត្រ?

  • 2021-01-10 08:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី បាន​ឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១នេះថា នាវា​ទ័ពជើងទឹកបាន​រកឃើញ​សញ្ញាយន្តហោះ​ដែល​បានធ្លាក់ចូលក្នុង​សមុទ្រជ្វា​កាលពីម្សិលមិញ ប៉ុន្តែ​មិនបានបញ្ជាក់​ថា វាប្រអប់ខ្មៅ​ឬយ៉ាងណាទេ។

ប្រភពដដែល​បន្តថា ក្រុម​អ្នក​មុជទឹក ក៏​បាន​រកឃើញ​និង​ស្រង់បំណែក​យន្តហោះ​នោះ​គឺ​ចេញពី​ជម្រៅក្រោម​ទឹក ២៣​ម៉ែត្រ។

សូមជម្រាបថា យន្តហោះដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី Sriwijaya ដែលដឹកមនុស្ស៦២នាក់ បានធ្លាក់​ចូលក្នុងសមុទ្រជ្វា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ​២០២១ ​បន្ទាប់ពី​ហោះចេញ​ពីក្រុងហ្សាកាតា ឆ្ពោះទៅកាន់​ក្រុងPontianak ដែល​ស្ថិតនៅលើកោះប៊័រណេអូ។ យន្តហោះនេះ​អាចនឹង​ធ្លាក់​ក្នុងសមុទ្រ​នៅចន្លោះកោះ Laki និង Lancang ក្នុងតំបន់មួយដែល​គេស្គាល់ថា កោះរាប់ពាន់ (Thousand Islands) ស្ថិតនៅប៉ែកពាយព្យ​នៃក្រុងហ្សាកាតា។

បើតាម​ប្រធាន​ភ្នាក់ងារស្រាវជ្រាវ និងសង្គ្រោះ​ឥណ្ឌូណេស៊ី លោក Bagus Puruhito បាន​ឱ្យដឹងនៅថ្ងៃនេះថា ក្រុមរបស់លោក​បាន​រកឃើញ​ កាបូបពីរ​ដែល​ស្រង់​ចេញពីសមុទ្រនេះផងដែរ។ កាបូបទីមួយ​មានផ្ទុកនូវទ្រព្យសម្បត្តិ និងខោអាវ​របស់​អ្នកដំណើរ និង​កាបូប​មួយទៀត​មានផ្ទុកសាកសពមនុស្ស។ តែយ៉ាងណា គេកំពុង​ពិនិត្យបន្ថែមទៀត​ចំពោះ​កាបូបនេះ៕

ប្រភព៖ Aljazeera

អត្ថបទថ្មី
;