ផ្លូវការ! វរសេនីយ៍ត្រី លឹម សាយ ទទួលមរណភាពហើយ​ក្រោយ​លោត​ឆត្រយោងខុសបច្ចេកទេស

  • 2021-01-14 08:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វរសេនីយ៍ត្រី លឹម សាយ បាន​ទទួលមរណភាពហើយ បន្ទាប់​ពីបានលោតឆត្រយោង​ខុសបច្ចកទេស ក្នុងពិធីមួយកាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅខេត្តកំពង់ស្ពឺ។

ទំព័រហ្វេសប៊ុក «បញ្ជាការដ្ឋានទ័ពពិសេស» បាន​សរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ដែលចាប់ពីពេលនេះតទៅយើងបានបាត់បង់នាយទាហានដ៏ល្អមួយរូបជារាងរហូតហើយ:

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី 14/01/2021 លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន 13 នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី29 និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី30 នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ដោយលោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង12:30 នាទីទើបអង្គភាពទទួលបានដំណឹងថាលោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។

ពេលនេះក្រុមគ្រួសារបានស្នើសុំយកសពលោកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ហើយ អង្គភាពនិងនាយទាហាន ពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេសចូលរួមកម្មវិធីបុណ្យសពតាមប្រពៃណី សូមបងប្អូនមិត្តភ័ក្ររួមជំនាន់ និង អតីត:សិស្សឆត្រយោង សិស្សកម្មុង់ដូរទាំងអស់ចូលរួមបុណ្យសពតាមប្រពៃណីការគួរ សូមបងប្អូនជ្រាបជាដំណឹង៕

អត្ថបទថ្មី
;