មេដឹកនាំ​ប្រទេសណាខ្លះហើយ ដែល​បានចាក់​វ៉ាក់សាំងកូវីដ១៩?

  • 2021-01-15 02:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹម​ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១នេះ បណ្តាមេដឹកនាំ​ប្រទេស​ដែលបាន​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ រួមមាន​ដូចខាងក្រោម៖

១. Sheikh Mohammed bin Rashid Al Maktoum អនុប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីអារ៉ាប់រួម ចាកវ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០២០។

២. លោក បេនចាមីន នីតេនយ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២០។

៣. លោក ចូ បៃឌិន ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់​អាមេរិក ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២០។

៤. លោកស្រី Ana Brnabic នាយករដ្ឋមន្រ្តី​ស៊ែប ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២០។

៥. លោកស្រី Katerina Sakellaropoulou ប្រធានាធិបតីក្រិច និង​៦. លោក Kyriakos Mitsotakis នាយករដ្ឋមន្រ្តីក្រិច ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២០។

៧. លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តី​សិង្ហបុរី ចាក់វ៉ាក់សាំងរបស់​ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី៨ ខែមករា ឆ្នាំ​២០២១។

៨. ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II និង​ព្រះអង្គម្ចាស់ Philip ចាក់វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០២១។

៩. លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចាក់វ៉ាក់សាំងរបស់​ក្រុមហ៊ុន Sinovac Biotech នៅថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២១។

១០. លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី ចាក់វ៉ាក់សាំងរបស់​ក្រុមហ៊ុន Sinovac Biotech នៅថ្ងៃទី១៤ ខែមករា ឆ្នាំ​២០២១៕

អត្ថបទថ្មី
;