រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ប្រាប់​ពីគោលបំណងពិត​នៃការធ្វើទស្សនកិច្ច​នៅតំបន់អាស៊ាន

  • 2021-01-18 06:48:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បន្ទាប់ពី​ធ្វើដំណើរទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ប្រ៊ុយណេ និង​ហ្វីលីពីនកាលពីសប្តាហ៍មុន បាន​បញ្ជាក់ក្នុងកិច្ចសម្ភាសន៍​មួយកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ​២០២១​ថា គឺធ្វើឡើងក្នុងគោលបំណង​រឹតចំណងសាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ជាពិសេសរួមគ្នា​ប្រយុទ្ធនឹង​ជំងឺរាតត្បាត​កូវីដ១៩។

  • ទស្សនកិច្ចនៅមីយ៉ាន់ម៉ា

លោក វ៉ាង យី លើកឡើងថា ដំណើរទស្សនកិច្ចនេះ គឺ​បង្ហាញពីឆន្ទៈ​របស់ចិន ក្នុងការរឹតចំណង​ទំនាក់ទំនង និង​ពង្រឹង​ការសម្របសម្រួល​ជាមួយ​ជិតខាងខ្លួន ហើយ​នឹង​គាំទ្រ​ដល់ការប្រព្រឹត្តទៅរបស់​រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែល​ទើបជាប់ឆ្នោត​ថ្មី។ ប្រទេសទាំងពីរ​នឹងរួមគ្នា​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ និងការ​កសាង​ច្រករបៀង​សេដ្ឋកិច្ច។

  • ទស្សនកិច្ចនៅ​ឥណ្ឌូណេស៊ី

លោក វ៉ាង យី ឱ្យដឹងថា ដំណើរទស្សនកិច្ចនៅ​ឥណ្ឌូណេស៊ី ផ្តោតលើ​ចំណុច៣ ឬ ៣ម៉ូដែល រួមមាន៖ ១. ម៉ូដែល​នៃកិច្ចសហប្រតិបត្តិការវ៉ាក់សាំង, ២. ម៉ូដែល​នៃ​ការសាងសង់រួមគ្នា​​នូវ​ខ្សែក្រវាត់ និងផ្លូវ និង៣. ម៉ូដែល​នៃ​ការការពារ​ចម្រុះនិយម។

  • ទស្សនកិច្ច​នៅប្រ៊ុយណេ

លោក វ៉ាង យី និយាយ​ថា ប្រ៊ុយណេ​នឹង​ដើរតួ​បាន​ពេញ​លេញ​ក្នុងនាម​ជាប្រធានអាស៊ាន​ឆ្នាំ​២០២១ ដើម្បី​ជំរុញ​ទំនាក់​ទំនង​ ចិន-អាស៊ាន ដល់កម្រិតថ្មីមួយទៀត។

  • ទស្សនកិច្ចនៅហ្វីលីពីន

លោក វ៉ាង យី បាន​សង្កត់ធ្ងន់ពី​កិច្ចសហប្រតិបត្តិការ​លើវ៉ាក់សាំងកូវីដ១៩ ការងើបឡើងវិញនៃ​សេដ្ឋកិច្ច និង​បញ្ហាសមុទ្រចិនខាងត្បូង៕

ប្រភព៖ CGTN

អត្ថបទថ្មី
;