ម្ខាងៗធំ​ជាង​ដូង​៥-៦​ផ្លែ​ឯណោះ! តោះ​មក​ស្គាល់ Big Beshine ដែល​ជា​នារីមាន​ដើមទ្រូង​ធំ​ជាង​គេ​លើ​លោក

  • 2021-01-19 06:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Mayra Hills ឬ​ហៅ​ថា Big Beshine គឺ​ជា​ស្ត្រី​ដែល​មាន​ដើម​ទ្រូង​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដែល​ទំហំ​សុដន់​បច្ចុប្បន្ន​របស់​នាង​គឺ 32Z។ តើ​នេះ​គឺ​ជា​អំណោយទាន​ពី​ធម្មជាតិ​របស់ Mayra មែន​ឬ​ទេ?

បើ​តាម​ពិត​ទៅ Mayra ធ្លាប់​បាន​ធ្វើ​ការ​វះកាត់​កែ​ដើមទ្រូង​ឲ្យ​ធំ​ជាង​មុន ដោយ​តម្រូវ​ឲ្យ​មាន​ការ​ចាក់​​សារធាតុ​សូលុស្យុង Saline ចំនួន ២០​លីត្រ​ចូល​ទៅ​ក្នុង​សុដន់ (សុដន់​ម្ខាង​ចាក់​សូលុស្យុង Saline ចំនួន ១០​លីត្រ)។ បច្ចុប្បន្ន សុដន់​របស់​នាង​​ទាំង​សងខាង​មាន​ទម្ងន់​សរុប​​ចំនួន ១៨​គីឡូក្រាម។

សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ Mayra បាន​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​ដូចជា មិន​ងាយ​ស្វែង​រក​​សម្លៀក​បំពាក់​ឲ្យ​សក្ដិសម​ជាមួយ​ដើមទ្រូង​ដ៏​ធំ​​បែប​នេះ ពិបាក​ឱន​ចង​ខ្សែ​ស្បែកជើង និង​​​ឧស្សាហ៍​ដើរ​បុក​របស់​នេះ​របស់​នោះ ជា​ដើម។ យ៉ាង​ណា​មិញ នេះ​មិន​ចោទ​ជា​បញ្ហា​ដែល Mayra មិន​អាច​ស៊ូទ្រាំ​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ Mayra បែ​រ​ជា​រៀបរាប់​ថា នាង​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​ការ​ដែល​មាន​សុដន់​ធំ​ជាង​គេ​បង្អស់​ដូច្នេះ។ "មនុស្ស​មួយ​ចំនួន​យល់​ថា ទំហំ​​សុដន់​ខ្ញុំ​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ដែល​មាន​បញ្ហា​ជាមួយ​ដើមទ្រូង​ធំ​បែប​នេះ​គឺ​ជា​រឿង​អស្ចារ្យ​ទៅ​វិញ​នោះ​ទេ។ វា​តែងតែ​​ដូច​ជា​ការ​ផ្សងព្រេង​មួយ​​នៅ​ក្នុង​ទី​សាធារណៈ​ជាមួយ​សុដន់​ធំ​អ៊ីចឹង" នេះ​ជា​ការ​សរសេរ​​រៀបរាប់​របស់ Mayra នៅ​លើ​វិបសាយ​ផ្លូវការ​របស់​នាង៕

ប្រភព៖ Mirror | In Touch ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;