ក្រសួងបរិស្ថាន ចេញវីដេអូបង្ហាញពីត្មាតភ្លើងមកស៊ីចំណី
- 2021-01-25 01:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបរិស្ថាន ចេញវីដេអូបង្ហាញពីត្មាតភ្លើងមកស៊ីចំណី
ចន្លោះមិនឃើញ
ក្រសួងបរិស្ថាន នៅព្រឹកនេះ បានបង្ហោះវីដេអូមួយរបស់អង្គការ WWF-Cambodia បង្ហាញពីសត្វត្មាតភ្លើង មកស៊ីចំណី (សាកសពសត្វ) នៅអាហារដ្ឋាន ក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីឆ្នាំ២០២០។
សូមទស្សនាវីដេអូ៖
ចាប់តាំងពីដើមឆ្នាំ ២០២០ មកគេបានរាប់ចំនួនសត្វត្មាតភ្លើងចំនួន ៥ ក្បាល រីឯសត្វត្មាតភ្លើងចំនួន ៦ ក្បាល ជាចំនួនខ្ពស់បំផុត ដែលគេបានរាប់នៅក្នុងខែជំរឿនសត្វត្មាត គឺមិថុនា កញ្ញា និងធ្នូ ឆ្នាំ ២០១៩។ អង្គការ WWF ធ្លាប់មានកំណត់ត្រាអំពីវត្តមានរបស់សត្វត្មាតផេះ និងសត្វត្មាតត្នោតផងដែរនៅក្នុងតំបន់ព្រៃទេសភាព ខ្ពង់រាបភាគខាងកើត។
នៅកម្ពុជា ប្រភេទសត្វត្មាតទាំងនេះមានចំនួនតិចតួច ហើយបានបន្តធ្លាក់ចុះ គួរឲ្យបារម្ភខ្លាំង។ ជំរឿនសត្វត្មាតឆ្នាំ ២០២០ ដែលត្រូវបានធ្វើឡើងដោយក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អង្គការ BirdLife អង្គការ WWF មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ និងអង្គការ WCS បានបង្ហាញថា សត្វត្មាតមានចំនួនសរុបត្រឹមតែ ១១៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី៕