រឿង Zheng Shuang មិន​ទាន់​ចប់ ឥលូវ​ដល់​រឿង Hua Chen Yu មាន​កូន​ជាមួយ Zhang Bichen បាន​២​ឆ្នាំ

  • 2021-01-25 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធ្លាប់​មាន​ព័ត៌មាន​ថា កំពូល​តារា​ចម្រៀង​ប្រុស Hua Chen Yu និង​តារា​ចម្រៀង​ស្រី Zhang Bichen មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា តែ​អ្នក​ទាំងពីរ​បដិសេធ។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជ្រួលច្របល់​ម្ដង​ទៀត នៅ​ពេល​ប្រកាស​ថា តារា​ចម្រៀង​លំដាប់ A ចិន Hua Chen Yu បាន​មាន​កូន​ម្នាក់​ជាមួយ​តារា​ចម្រៀង​ស្រី Zhang Bichen រួច​ហើយ។ ភ្លាម​ៗ​នោះ ឈ្មោះ​របស់​អ្នកទាំង​២​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​ជាង​គេ​លើ​បណ្ដាញ​សង្គម គឺ​វ៉ាមុខ​តារា​សម្បូរ​រឿង​អាស្រូវ Zheng Shuang ទៀត​ផង។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ រឿង​ខាង​លើ​ត្រូវ​បាន​ប្រុស​ស្អាត ៣០​ឆ្នាំ​​បង្ហោះ​ទទួល​ស្គាល់​ខ្លួន​ឯង​តែ​ម្ដង។

មុន​នោះ​ដែរ តារា​ទាំង​២​គឺ​ជា​សិល្បករ​ក្រោម​ផលិតកម្ម​តែ​មួយ ហើយ​ក៏​ធ្លាប់​មាន​ព័ត៌មាន​ពួក​គេ​ស្រលាញ់​គ្នា​ដែរ តែ​អ្នក​ទាំង​២​មិន​ទទួល​ស្គាល់។ យោង​តាម​ការ​ចែក​រំលែក​របស់​ម្ចាស់​បទ Liang Liang កាល​ពី​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ ២០១៨ នៅ​ពេល​ដឹង​ថា​ខ្លួន​មាន​កូន នាង​មាន​អារម្មណ៍​ច្របូកច្របល់ ដោយ​សារ​ទោះ​បី​ជា​ពេល​នោះ​នៅ​ស្រលាញ់​គ្នា តែ​នាង​គ្មាន​គម្រោង​រៀបការ កើត​កូន​ឡើយ ទើប​មិន​ប្រាប់​រឿង​នេះ​ទៅ​មិត្ត​ប្រុស។

នាង​បាន​ចេញ​ទៅ​ក្រៅ​ស្រុក​ដើម្បី​សម្រាល​កូន។ ដើម​ឡើយ នាង​មិន​ចង់​ឲ្យ​ Hua Chen Yu ដឹង​រៀង​នេះ​ទៀត​ផង តែ​នាង​គិត​ថា​កូន​ខ្លួន​ត្រូវ​ការ​ស្គាល់​ឪពុក​ ទើប​នាង​ទម្លាយ​ប្រាប់​ប្រុស​ស្អាត​ខាង​លើ។

ទោះ​បី​ជា​នៅ​ពេល​នេះ​ លែង​ស្រលាញ់​គ្នា​ហើយ​ក្ដី តែ​ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ នៅ​តែ​ចិញ្ចឹម​កូន​រួម​គ្នា ដោយ​កូន​ស្រី​អាយុ​ជាង​១​ខួប​នេះ​ស្នាក់​នៅ​ជាមួយ​ម្ដាយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;