វីដេអូស្តែងៗនៃការធ្វើដំណើរលើផ្លូវជាតិលេខ១០ថ្មី ដែល​ជាផ្លូវកាត់​ពីបាត់ដំបង ទៅកោះកុង

  • 2021-02-01 09:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ជាតិលេខ១០ ដែល​តភ្ជាប់ពី​សំឡូតខេត្តបាត់ដំបង អូសោម ខេត្តពោធិ៍សាត់​ ដល់​ខេត្តកោះកុង ប្រវែង​ជិត ១៩៨គីឡូម៉ែត្រ សម្រេច​ការសាងសង់​បាន ៤៣,៧៥ភាគរយ​ហើយ​ គិត​ត្រឹមខែធ្នូ ឆ្នាំ​២០២០។ នេះបើតាម​ការចុះផ្សាយ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន។

ទន្ទឹមនឹងនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា៖ «កសិករ សម័យថ្មី» បាន​បង្ហោះ​វីដេអូមួយ​ដែល​បង្ហាញ​ពីការធ្វើដំណើរលើផ្លូវជាតិលេខ១០នេះ ពីសំឡូត ទៅវាលវែង កាលពីថ្មីៗនេះ។

​សូមទស្សនាវីដេអូ៖

​សូមជម្រាប​ថា ផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋាន​សាងសង់ក្រោមអធិបតីភាព​សម្តេច ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ​២០២០។ ផ្លូវនេះគ្រោងចំណាយប្រមាណ​ជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទថ្មី
;