ភ្ញាក់ផ្អើល ពេល​តម្លៃ​ខ្លួន​របស់ Yang Mi បាន​វ៉ា​មុខ​តម្លៃ​ខ្លូន​ត្រចៀកកាំ​បាត់​ទៅ​ហើយ

  • 2021-02-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បណ្ដាញ​ព័ត៌មាន​ចិន​ទើប​តែ​បញ្ចេញ​តួលេខ​តម្លៃ​ខ្លួន​របស់តារា​លំដាប់ S របស់​វិស័យ​សិល្បៈ​ចិន ដោយ​តារាង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​ភ្ញាក់​មិន​បាន ព្រោះ​តារា​សម្ដែង​ស្រី Yang Mi បាន​វ៉ា​មុខ​រៀមច្បង Zhao Wei ហើយ។

កាល​ពី​ថ្ងៃ​ទី ១ ខែកុម្ភៈ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​រាយការណ៍​ទាក់ទង​ទៅ​នឹង​តម្លៃ​ខ្លួន​របស់​កំពូល​តារា​សម្ដែង​ស្រី Zhao Wei និង Yang Mi ពេល​ស្រី​ស្អាត​ទាំង​២​នេះ ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​ម៉ាក​សម្លៀកបំពាក់​មួយ។

យោងតាម​ប្រភព​ផ្ទៃ​ក្នុង​របស់​អ្នក​ក្នុង​សិល្បៈ ទោះ​បី​ជា​ធ្វើ​តំណាង​ឲ្យ​ប្រេន​តែ​មួយ​ក្ដី តែ​តម្លៃ​​ខ្លួន​របស់ តារា​ជើង​ចាស់​ទាំង​២​មាន​ភាព​ខុស​គ្នា។ ខណៈ​មនុស្ស​ជា​ច្រើន​គិត​ថា តួ​រឿង​ព្រះនាងយេយេ ប្រាកដ​ជា​មាន​ប្រៀប​ជាង​តារា​ស្រករ​ក្រោយ​នោះ ស្រាប់​តែ​តួ​លេខ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​គ្រប់​គ្នា។

ជាក់​ស្ដែង សម្រាប់​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ ធ្វើ​ជា​តំណាង​ឲ្យ​ប្រេន​មួយ Zhao Wei ទទួល​បាន​ ១៥​លាន​យាន់ ( ២លាន ៣០​ម៉ឺន​​ដុល្លារ)។ រីឯ Yang Mi វិញ​ទទួល​បាន​ដល់ ១៧​លានយាន់ (២លាន ៦០​ម៉ឺន​ដុល្លារ)។ មនុស្ស​ជា​ច្រើន​បាន​លើក​ឡើង​ថា តម្លៃ​ជាង​២​លាន​សម្រាប់​កុងត្រា ៣​ឆ្នាំ ចំពោះ​តារា​ជួរ​មុខ​ទាំង​​នេះ​គឺ​មិន​ថ្លៃ​ឡើយ។

បន្ថែម​ពី​នេះ តួ​លេខ​ដែល Zhao Wei ទទួល​បាន​តិច Yang Mi គឺ​មិន​មែន​នាង​ល្បី​មិន​ស្មើ​តួ​រឿង​និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ​ឡើយ ព្រោះ​តួលេខ​នេះ គឺ​ខាង Zhao Wei អ្នក​កំណត់​ដោយ​ផ្ទាល់។ ឯ​តួលេខ​ដែល Yang Mi ទទួល​បាន​គឺ​ខាង​ក្រុមហ៊ុន​អ្នក​ស្នើរ​ចំពោះ​ស្រី​ស្អាត ៣៤​ឆ្នាំ៕

ប្រភព៖ cuoi.tuoitre.vn ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;