មកមើលឡាន Range Rover ចិនកូពី តម្លៃខុសគ្នាជិត ១០ដងពីរបស់ហ្ស៊ីន

  • 2021-02-02 02:32:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្វីដែលអ្នកកំពុងតែមើលឃើញនេះ មិនមែនជារថយន្ត Range Rover ស៊េរីថ្មីឡើយ ប៉ុន្តែវាគឺជារថយន្តដែលចិនចម្លង ដោយហៅឈ្មោះវាថា Hunkt Canticie ដែលមានលក់នៅក្នុងប្រទេចិន តាំងពីខែមេសា ឆ្នាំ២០២០ មកម្ល៉េស។

បើនិយាយពីការឌីហ្សាញរបស់វា គឺបានយកពីរថយន្ត Range Rover ច្រើន ទាំងផ្នែកខាងមុខ ខាងក្រោយ និងចំហៀង។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលមានភាពខុសប្លែកគ្នានោះគឺ កាប៊ីនខាងក្នុងរបស់វា ដែលមានបំពាក់កុងទ័រឌីជីថល និង អេក្រង់កម្សាន្តធំផងដែរ។

រថយន្ត Hunkt Canticie នេះមានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២១៨សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំពោះតម្លៃរបស់វាវិញ មានចាប់ពី ២២ ៦៤០ ទៅ ៣៤ ៤៩០ដុល្លារ បើប្រៀបធៀបនឹងរថយន្ត Range Rover ដែលដាក់លក់នៅប្រទេសចិន គឺចាប់ពី ១៧២ ៦០០ដុល្លារ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;