​មហា​កំពែងថ្មី ​ចិន សាង​សង់ជាប់​ព្រំ​ប្រទល់​មីយ៉ាន់ម៉ា

  • 2021-02-03 08:20:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អាជ្ញាធរ​ក្រុង​ប៉េកាំង ​បាន​សាងសង់​របង​ដែក​​ដ៏​ក្រាស់​យ៉ាង​វែង​អន្លាយ​នៅ​តាម​បណ្ដោយ​ព្រំប្រទល់​ខេត្ត​យូណាន​​ ភាគ​ខាងត្បូង​ជាប់​នឹង​ប្រទេស​វៀតណាម​និង​មីយ៉ាន់ម៉ា​។

មហា​កំពែង​ថ្មី ដែល​ដាក់​ឈ្មោះ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ Xinhau ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា សង់​ឡើង​ក្នុង​គោលបំណង​ ​មិន​ឲ្យ​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ពី​សំណាក់​ប្រទេស​ទាំង​ពីរ​ខាង​លើ។ ​ជាក់ស្ដែង​ទិន្នន័យ​ត្រឹម​​ឆ្នាំ ២០១៨ ​អាជ្ញាធរ​ក្រុង Ruili នៃ​ខេត្ត​យូណាន​ ចាប់​បាន​ជនជាតិ​វៀតណាម​ឆ្លង​ដែនខុសច្បាប់​​ច្រើន​ជាង ១០០ ករណី។

គិត​ត្រឹម​ខែ​ឆ្នូ ឆ្នាំ ២០២០ ​កន្លង​ទៅ នៅ​តាម​ព្រំដែន​ចិន-មីយ៉ាន់ម៉ា​ សាង​សង់​រួចរាល់​បាន​ ៦៥៩ ម៉ែត្រ។ វា​​មាន​ប្រវែង​សរុប​ប្រមាណ​ជា ​១២ គីឡូម៉ែត្រផ្តើម​សាងសង់​តាំង​ពី​ឆ្នាំ ២០១២ ដល់ ២០១៧ ​ក្នុង​តម្លៃ​ប្រមាណ​ជា ២១ លាន​ផោន​(១៨៥ លាន​យ័ន្ត) ៕

ប្រភព៖ Express ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;