TikTok ​ដាក់​គម្រោង​​ឲ្យ​អ្នក​ផលិត​វីដេអូ​បាន​លុយ​ចាយ ឆាប់ៗ​នេះ​!

  • 2021-02-11 03:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​CEO ​របស់ TikTok លោក Zhang Yi ​បង្ហើប​ថា​ ​អាច​នឹង​ឲ្យ​អ្នក​រក​លុយ​ពី​ Content វីដេអូ​ដ៏​ពេញ​និយម​មួយ​នេះ​ ​នា​ពេល​ឆាប់ៗ​ យ៉ាង​យូរ​បំផុត​មុខ​ងារ​ថ្មី​នោះ​នឹង​ចេញ​នៅ​ចុង​ឆ្នាំ​ ២០២១។

App TikTok
​បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​ដោយ The Financial Times ​បាន​រំលេច​ឲ្យ​ដឹង​លម្អិត​​ថា​ ​​អ្នក​បង្កើត​វីដេអូ​នឹង​អាច​មាន​ជម្រើស​ដាក់​បញ្ចូល product links ទៅ​ក្នុង​វីដេអូ​ ​​បើកាលណា​មាន​អ្នក​តាមដាន ឬ Follow ​បញ្ជា​ទិញ​ទំនិញ​ច្រើន នោះ​អ្នក​នឹង​​​ទទួល​បាន​កម្រៃ​ជើង​សារ​ផង​(commisson) និង​កម្រៃ​ពី​ខាង​ផលិតផល​ផង។

រីឯ​ជម្រើស ១​ទៀត​គឺ live stream shopping sessions ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​​អ្នក​បង្កើត​វីដេអូ​អាច​មាន​ចំនូល​ដែរ។ ​លើស​ពី​នេះ​ទៀត អ្នក​បង្កើត​វីដេអូ​ក៏​អាច​ដាក់​បញ្ចូល product links ​ផ្ទាល់​ខ្លួន​ទៅ​ក្នុង​វីដេអូ ​ហើយ​អាច​រក​ប្រាក់​បាន​ពី​ផលិតផល​ខ្លួនឯង​បាន​ដែរ។

ដូចនេះ​ អ្នក​បង្កើត​វីដេអូ​មិន​ត្រឹម​ចំណាយ​ពេល​កម្សាន្ត​ផ្ទាល់​ខ្លួន ​ទាក់​ទាញ​បាន​ភាព​ល្បី​ល្បាញ​ហើយ ទទួល​បាន​ចំណូល​ថែម​ទៀត​ផង៕

ប្រភព៖ globaltimes ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;