កំណាត់​ផ្លូវជាតិ៥ ដែលមាន៤គន្លង​ប្រវែង ៨៤គ.ម គ្រោងនឹងសម្ពោធ​នៅឆ្នាំ​២០២១

  • 2021-02-17 02:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បាន​បង្ហាញក្តី​សង្ឃឹមថា កំណាត់ផ្លូវជាតិ​លេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ នឹងអាចសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅឆ្នាំ២០២១នេះ។ លោកថ្លែងដូច្នេះ​ក្នុង​ពិធី​ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ កាលពីថ្ងៃទី១៦ ខែកុម្ភៈ។

រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
លោកបន្ថែមថា ក្រសួងក៏ត្រៀមជ្រើសរើស​ក្រុមហ៊ុន​ដើម្បីបន្ត​សាងសង់​ផ្លូវពី​សិរីសោភ័ណ ទៅប៉ោយប៉ែតផងដែរ។

គួរបញ្ជាក់​ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល៕

អត្ថបទថ្មី
;