សម្តេច ហ៊ុន សែន ថា «យើងត្រូវប្រុងប្រៀប​ដើរមុន​មួយជំហាន»

  • 2021-02-22 02:38:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី​ ហ៊ុន សែន តាមរយៈ​សារជាសំឡេង​កាលពីយប់មិញ បាន​បញ្ជាទៅសម្តេច ទៀ បាញ់ ឱ្យត្រៀម​រៀបចំគ្រែរបស់ពេទ្យ​យោធា ដើម្បី​ដាក់អ្នកជំងឺកូវីដ១៩ ខណៈកម្ពុជា​កំពុងផ្ទុះ​ក្នុងសហគមន៍២០កុម្ភៈ ដោយបារម្ភថា ពេទ្យស៊ីវិលជួបការលំបាក។

ជាមួយគ្នានោះ សម្តេចតេជោ ក៏បាន​ណែនាំ​ឱ្យពិនិត្យ​មើលមន្ទីរពេទ្យ​ឯកជន​ផ្សេងទៀត ដូចជាមន្ទីរពេទ្យជោរ៉ៃជាដើម ដើម្បីយកជាកន្លែងដាក់អ្នកជំងឺកូវីដ១៩។

សម្តេច​បញ្ជាក់​ដូច្នេះថា៖ «យើងត្រូវពិនិត្យមើល​ឱ្យអស់លទ្ធភាព ព្រោះសភាពការណ៍​វាមិនធម្មតាពេកទេ យើងត្រូវប្រុងប្រៀបដើរមុនមួយជំហាន គ្រប់គ្រងសភាពការណ៍ហ្នឹង»។

សូមជម្រាប​ថា គិតត្រឹមព្រឹកថ្ងៃទី២២កុម្ភៈនេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ៥៦៨នាក់ ក្នុងនោះ​ជាសះស្បើយ ៤៧៥នាក់។ បើគិត​តែសហគមន៍២០កុម្ភៈ គឺមាន​អ្នកឆ្លងមានចំនួន ៧៦នាក់ត្រឹមរយៈពេល ៣ថ្ងៃ៕

អត្ថបទថ្មី
;