អ្នកជំងឺកូវីដ១៩ នៅកម្ពុជា ២នាក់​ បន្ត​បាត់ខ្លួន! ក្រុមការងារក្រសួង​កំពុងតាមរក

  • 2021-02-26 02:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មកដល់ព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ អ្នកជំងឺកូវីដ១៩ ចំនួន​៣នាក់​ដែល​ក្រុមការងារបស់​ក្រសួង​សុខាភិបាល តាមរកម្សិលមិញ គឺរកឃើញ​បានតែ​ម្នាក់ប៉ុណ្ណោះ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ ខេត្តកណ្តាល។ ដោយឡែក ២នាក់ទៀត ក្រុមការងារ​កំពុងស្វែងរកមកព្យាបាលហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាលព្រឹកនេះ។

អ្នក​ជំងឺ ២នាក់​ដែលបាត់ខ្លួននេះ គឺជាប់ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមជម្រាប​ថា ចំនួន​អ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះ បានកើនឡើង​ដល់ ២៣៤នាក់ហើយគិតត្រឹមព្រឹកថ្ងៃទី២៦ កុម្ភៈ ២០២១៕

អត្ថបទថ្មី
;