វីដេអូ៖ ថតបានដំរីព្រៃមួយហ្វូងជាង ១០ក្បាលបានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី

  • 2021-02-26 04:38:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសង​បរិស្ថាន​បាន​បង្ហាញ​វីដេ​អូ​ដែល​ថត​បានពី​សកម្មភាពដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង ១០ ក្បាលបានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្ន្នកនាំពាក្យក្រសួងបរិស្ថាន សូមស្នើដល់ប្រជាពលរដ្ឋ កុំរំខានសត្វដំរីព្រៃទាំងនេះ និងសូមចូលរួមការពារ និងអភិរក្ស។ នៅប្រទេសកម្ពុជា សត្វដំរីព្រៃមានចន្លោះពី ៤០០ ទៅ ៦០០ក្បាលដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ក្នុងនោះភូមិភាគឦសាន ដែលរួមមានខេត្តមណ្ឌលគិរី និងរតនគិរី គឺសម្បូណ៌ដោយសត្វដំរីព្រៃ។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ក្បាល។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្ន្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា បើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល៦០ ទៅ ៧០ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ភាគរយ ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ក្បាលទៅ ៤៧ ៤២៧ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។ ដំរីអាស៊ីត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀតនៅក្នុងដែនជម្រករបស់វា។

អត្ថបទថ្មី
;