រយៈពេល ២ខែដើមឆ្នាំ២០២១ កម្ពុជានាំចេញផលិតផលកសិកម្មអ្វីខ្លះក្រៅពីអង្ករ?

  • 2021-03-04 06:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២ ៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣ ៨៨ តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស។ នេះ​បើ​តាម​ការឲ្យ​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២ ខែ មីនា ឆ្នាំ២០២១។

សកម្មភាពឡានដឹងផលិតផលកសិកម្មនាំចេញ
ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖

១) ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១ ៥៦ តោន

២) ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០ ០០ តោន

៣) ស្រូវចំនួន ២៨៧ ៨៥០ ០០ តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩ ០៣៣ តោន)

៤) គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១ តោន

៥) គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦ ១៤ តោន

៦) ផ្លែចេកស្រស់ចំនួន ៧៥ ៦៤៥ ៥៧ តោន

៧) ផ្លែស្វាយស្រស់ចំនួន ៤៣ ៦៨០ តោន

៨) ម្ទេសស្រស់ចំនួន ៣២ ៤១៧ ១២ តោន

៩) ដូងប្រេងចំនួន ៧ ១៧៦ ៦៩ តោន

១០) កន្ទក់មានចំនួន ៦ ២៥០ ០០ តោន និង

ផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន ៣១ ៣៧១ ២៥ តោន ។

ប្រភព៖ ហ្វេសបុក លោក វេង សាខុន

អត្ថបទថ្មី
;