១២ សន្លឹកបង្ហាញពីភាពស្ងប់ស្ងាត់នៅតាមដងផ្លូវនានា ក្នុងខេត្តព្រះសីហនុ

  • 2021-03-04 12:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តព្រះសីហនុថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះបានបង្ហាញពី «ភាពស្ងប់ស្ងាត់នៅតាមដងផ្លូវនានា» នៅ​ក្នុងក្រុងព្រះសីហនុ ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ តាមការអំពាវនាវរបស់រដ្ឋបាលខេត្ត ដែលមិនធ្វើដំណើរចេញក្រៅផ្ទះ និងបានស្ម័គ្រចិត្តធ្វើចត្តាឡីស័ក គោរពតាមគោលការណ៍ (៣.កុំ និង៣.ការពារ)។

គូសបញ្ជាក់​ថាការចូលរួមទបស្កាត់ពីការរីករាលដាលជំងឺកូវីដ១៩ នេះ​ក្រោយ​ពេលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ពលរដ្ឋ កុំធ្វើដំណើរចេញចូលខេត្តព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លងជាហូរហែនោះ ។

ទន្ទឹមនឹងនោះសម្ដេច ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់ប្រជាពលរដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញចូលនៅប្រព្រឹត្តដដែល និងបានបន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់នោះទេ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។ សម្តេច ក៏បានឯកភាពជាមួយសំណើក្រសួងអប់រំ ឱ្យបិទសាលារៀន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀត

អត្ថបទថ្មី
;