ហានិភ័យខ្ពស់! បុរសខ្មែរម្នាក់ លួចចេញ​ដើរទៅច្រើនកន្លែង ក្នុងពេល​ធ្វើចត្តាឡីស័ក

  • 2021-03-05 04:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរសម្នាក់ដែលអនុវត្ត​មិនត្រឹមត្រូវ ពេលដាក់ធ្វើចត្តាឡីស័ក (ក្នុងផ្ទះខ្លួនឯង) ហើយបានចេញដើរហើរចល័តច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យជាប្រាក់ចំនួន ២លានរៀល នៅព្រឹកថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២១ ជាមួយនឹងការព្រមានបន្ថែមពីវិធានការក្តៅបន្ត ក្នុងករណីមិនអនុវត្តត្រឹមត្រូវពេលធ្វើចត្តាឡីស័ក។

មន្ត្រី​ដែលចុះផាកពិន័យ​បានឱ្យ​ដឹងថា បុរសនេះឈ្មោះ នូវ ចន្ថា មានអាសយដ្ឋាននៅភូមិ៥​ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាប់របងសាលារៀន ហ៊ុន សែន មិត្តភាព ក្រុង​ព្រះសីហនុ ធ្វើការនៅក្នុងសណ្ឋាគារឯកជនមួយក្នុងក្រុងព្រះសីហនុ ជាអ្នកពាក់ព័ន្ធ​ដោយប្រយោលជាមួយនឹងអ្នកជំងឺកូវីដ១៩ ដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត ដាក់ឲ្យធ្វើចត្តាឡីស័កដោយខ្លួនឯងនៅក្នុង​ផ្ទះ៕

ប្រភព៖ ហ្វេសប៊ុកប្រជាជនខេត្តព្រះសីហនុ

អត្ថបទថ្មី
;