សម្តេច ហ៊ុន សែន​ ស្តីបន្ទោស​ខ្លាំងៗ ក្រោយ​យក​កន្លែងមួយនេះ ធ្វើជាមណ្ឌល​ព្យាបាល​កូវីដ១៩

  • 2021-03-07 02:41:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្តីបន្ទោស​ខ្លាំងៗ​ចំពោះ​ការយកមណ្ឌល​ចត្តាឡីស័ក​រាជធានីភ្នំពេញ ព្រែកព្នៅ ធ្វើជាកន្លែងព្យាបាល​ជំងឺកូវីដ១៩។

រូបថត៖ AKP
តាមរយៈសារជាសំឡេងកាលពីយប់មិញ សម្តេច​តេជោ បាន​លើកឡើង​យ៉ាងដូច្នេះថា៖

«កន្លែងចត្តាឡីស័ក ព្រែកព្នៅ គឺជាកន្លែងដែល​ត្រូវព្យាបាល​ទេ។ តាមដឹង កន្លែងហ្នឹង​គឺ​ថាអ្នកមិនឈឺ យកទៅកន្លែងហ្នឹងឈឺតែម្តង។ អ៊ីចឹងវាមិនអាចជាបានទេ»។

សម្តេច​បានចេញបញ្ជា​ឱ្យយកសណ្ឋាគារ Great Duke (អតីតសណ្ឋាគារអ៊ីនធើខន) ដែលមានដល់ទៅ ៥០០បន្ទប់ ធ្វើជាកន្លែងព្យាបាល ពោលគឺ​ត្រូវរើចេញពីមណ្ឌល​ចត្តាឡីស័ក​រាជធានីភ្នំពេញ ព្រែកព្នៅភ្លាមៗ​។

«យើងបែរជាថាខ្វះនេះខ្វះនោះ ធ្វើស្អីក៏មិនចេញ អាចុងក្រោយនេះ ខ្ញុំឱ្យដើររៀបចំ​ ទៅជាទីចុងបំផុត​ ទៅយកអាកន្លែងមួយដែលមិនមែនសក្តិសម​ជាមន្ទីរពេទ្យ​។ ខ្ញុំទទួលយកអត់បានទេ ការដឹកនាំបែបនេះ»។

ការស្តីបន្ទោស​បែបនេះ ធ្វើឡើង​ក្រោយមានករណី​អ្នកជំងឺកូវីដ១៩ ជាជនជាតិចិនម្នាក់​បាន​ស្លាប់​ក្នុង​ពេលសម្រាកព្យាបាល​នៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានីភ្នំពេញ ព្រែកព្នៅ ប៉ុន្តែមិនមែនស្លាប់ដោយកូវីដ១៩ទេ ពោលគឺ​ស្លាប់​ដោយសភាព រើមេថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំងបេះដូង កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២១៕

អត្ថបទថ្មី
;