ដំណឹង​កូវីដ១៩​ព្រឹកនេះ គឺល្អខ្លាំងណាស់​សម្រាប់​ខេត្ត​ព្រះសីហនុ!

  • 2021-03-12 03:06:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្តីជូន​ដំណឹង​របស់​ក្រសួងសុខាភិបាល​ព្រឹក​នេះ បង្ហាញ​ថា ខេត្តព្រះសីហនុ​ពុំមានករណី​ឆ្លង​កូវីដ១៩នោះទេ ប៉ុន្តែថែមទាំងមាន​អ្នកជាសះស្បើយទៀតផង។

អ្នកជាសះស្បើយពីកូវីដ១៩នៅខេត្តព្រះសីហនុ មានចំនួន១២នាក់ ក្នុងនោះចិន ១១នាក់ និងខ្មែរ ១នាក់ ដោយ​ទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឱ្យ​ចេញពីមន្ទីរពេទ្យ​បង្អែក​ខេត្តព្រះសីហនុ។ អ្នកជំងឺដែលនៅសល់​ក្នុងមន្ទីរពេទ្យនេះ មានចំនួន ១០៤នាក់។

គួរបញ្ជាក់​ឱ្យដឹងថា ព្រឹកនេះ​កម្ពុជា​រកឃើញ​អ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៦២នាក់ព្រឹកនេះ។ក្នុងនោះ ៦០នាក់ពាក់ព័ន្ធនឹងសហគមន៍២០កុម្ភៈ ដោយ ភ្នំពេញ ២៨នាក់, កំពង់ធំ ១នាក់, កណ្តាល ១៦នាក់, ព្រៃវែង ៧នាក់ និងកោះកុង ៨នាក់។

គិតត្រឹម​ថ្ងៃទី១២មីនានេះ កម្ពុជា មានករណីឆ្លងកូវីដ១៩សរុប ១២២៥នាក់ ក្នុងនោះជាសះស្បើយ ៦១៩នាក់ និង​ស្លាប់ ១នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួនឆ្លង ៧១២នាក់ ក្នុងនោះជាសះស្បើយ ១៣១នាក់៕

អត្ថបទថ្មី
;