​ថមមី ចាក់​វាក់សាំងបាន​គ្រប់២ដង​មានប្រសិទ្ធភាព ទើប​មិនឆ្លងកូវីដ១៩ ពី​ភរិយា សួស វីហ្សា?

  • 2021-03-23 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារាចម្រៀង សួស វីហ្សា បាន​រកឃើញ​វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ។ យ៉ាងណាមិញ ស្វាមី​របស់​នាង គឺ​លោក ថមមី បែរជាអវិជ្ជមាន​កូវីដ១៩ ពោលគឺ​មិនឆ្លងជំងឺនេះទៅវិញ។

ថមមី បាន​បញ្ជាក់​នៅលើ​ទំព័រហ្វេសប៊ុករបស់ខ្លួនថា កត្តា​ដែល​លោកមិនមាន​មេរោគ​នេះ គឺ​គ្រូពេទ្យ​ប្រាប់ថា​អាច​មកពី​កត្តា​សុខភាព​របស់​លោកល្អខ្លាំង​ដោយមាន​ក្រុមឈាម O+ មានអង់ទីគ័រ មាន​វ៉ាក់សាំង២ដង រួមផ្សំ​ការហាត់ប្រាណ​ផងដែរ។

សូម​ជម្រាប​ថា ថមមី បាន​ចាក់វ៉ាក់សាំង​ Sinopharm បានគ្រប់​ចំនួន២លើកហើយ ដោយ​លើកទីមួយ ធ្វើឡើង​កាលពីថ្ងៃទី១៥ ខែកុម្ភៈ និងលើកទី២ នៅថ្ងៃទី ២ ខែមីនា ឆ្នាំ​២០២១៕

អត្ថបទថ្មី
;